adverise with khmeread 1

មហាវិទ្យាល័យ​ចិន​មួយ​ចេញ​ច្បាប់​ដាក់ពិន័យ​និស្សិត​ណា​ដែល​ចុច​ទឹក​បង្គន់​ច្រើនដង​

    ​និស្សិត​នៅឯ​មហាវិទ្យាល័យ Kunming Health Vocational College ក្នុងប្រទេស​ចិន​ត្រូវបាន​អនុញ្ញាតឱ្យ​មានកា​ត​ឆូត​សម្រាប់​ចូល​បន្ទប់ទឹក​ដើម្បី​ជា​មធ្យោបាយ​សន្សំសំចៃ​ទឹក​។​

​    ​បើ​យោងតាម​វេ​ប​សាយ Chuncheng Evening News បានឱ្យដឹងថា រាល់​និស្សិត​ទាំងអស់​មានការ​កំណត់​ឱ្យប្រើ​ប្រាស់​ទឹក​ក្នុង​មួយខែ​ចំនួន ៣០០០ លីត្រ​។ ចំពោះ​ការប្រើប្រាស់​លើស​បរិមាណ​នឹង​ទទួល​ការពិន័យ​តាមច្បាប់​សាលា (​មិន​បញ្ចេញ​ឱ្យដឹង​ទេ​)​។​

​    ​មហាវិទ្យាល័យ​ខាងលើ​មាន​មូលដ្ឋាន​ក្នុង​ខេត្ត Yunnan ជា​កន្លែង​ដែល​រងគ្រោះ​រាំងស្ងួត​រាប់​ឆ្នាំ​។ វេ​ប​សាយ Yunnan Online បាន​រាយការណ៍​ថា ប្រព័ន្ធ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​បទបញ្ញត្តិ​ពាក់ព័ន្ធ​របស់​ខេត្ត​។​

​    ​សាស្ត្រាចារ្យ​ម្នាក់​បាន​និយាយថា ទឹក​នៅ​សាលា​នេះ​អាច​ប្រើប្រាស់​បានតែ​ក្នុង​បរិមាណ​កំណត់​មួយ​ប៉ុណ្ណោះ ដូច្នេះ​មិនអាច​អនុញ្ញាតឱ្យ​ប្រើប្រាស់​លើស​បានឡើយ​៕

adverise with khmeread
ប្រភព៖ Viralnews

អ្នកនឹងចូលចិត្ត

មតិយោបល់