adverise with khmeread Unnamed %281%29

ហួសចិត្ត! គ្នាស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទៅហើយ បែរជាមានចោរលួចទូរស័ព្ទជនរងគ្រោះ តេទៅសាច់ញាតិមិនបាន (មានវីដេអូ)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​លឿន គេច​ពី រ៉ឺម៉ក​កង់​បី ជ្រុល​ទៅបុក​ក្បាល​នាគ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​ដួល​បោក​ទៅនឹង​ថ្នល់បែកក្បាល​បាក់ក​ស្លាប់​ក្នុង​ថ្លុកឈាម​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​វេលា​ម៉ោង​១២​ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃទី០៣ កញ្ញា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ ២៨៩ មុខ​វិទ្យាស្ថានជាតិ​សុខភាព​សារ​ធារ​ណៈ (Paster) សង្កាត់​បឹងកក់​២ ខណ្ឌ ទួលគោក។​

    ប៉ូលិស​និយា​យ​ថា នៅ​នឹង​ខ្លួន​ជនរងគ្រោះ​គេ​រកឃើញ​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​មានឈ្មោះ ណាំ ឈាង​លី អាយុ២៦​ឆ្នាំ មាន​ស្រុកកំណើតនៅ​ភូមិ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្ត​កំពង​ធំ និង​មាន​កាត​ធនាគារ​ធានារ៉ាប់រង​ផងដែរ​។ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​០១៣​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កំពង់ធំ ​1F-5141​។​

    ប្រភព​ជុំវិញ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ខាងលើ​តែ​ម្នាក់​ក្នុង​ល្បឿន​លឿន តាម​បណ្តោយផ្លូវ ២៨៩ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ខណៈ​មកដល់​ចំណុច​ស្តុ​ប​២៨៩ កែង ៥៦៦ ក៏មាន​ម៉ូតូ​រ៉ឺម៉ក​កង់​បី បើក​ចេញពី​ផ្លូវ ៥៦៦ ឡើងមក​ផ្លូវ២៨៩ ជាហេតុ​ធ្វើឱ្យ​ជនរងគ្រោះ​ប្រឹង​គេច​ពី​រ៉ឺម៉ក​កង់​បី​ទៅខាង​ឆ្វេង​ដៃ ក៏​ស្រាប់តែ​ជ្រុល​ទៅបុក​នឹង​ក្បាល​នាគ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឱ្យជនរងគ្រោះ​ដួល​បោក​ទៅ​ថ្នល់​ខ្ទាត​ជាង​២០​ម៉ែត្រ បែក​ក្បាក​បាក់ក​ស្លាប់​ភ្លាម រីឯ​ម៉ូតូ​វិញ​ខ្ទា​ច​ឆ្ងាយ​ពី​ជនរងគ្រោះ​ទៅលើ​ខឿន​ការ៉ូឡា​រង​ការ​ខូ​ត​ខាត​យ៉ាង​ដំ​ណំ។



    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ​មើល​និង​ឆែក​រក​អត្តសញ្ញាណ និង​រក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ដើម្បី​ទាក់ទងទៅ​ក្រុមគ្រួសារ​សព តែ​ទូរស័ព្ទ​ត្រូវ​ជន​ឆ្លៀតឱកាស​យក​បាត់។​

    បន្ទាប់មក​សមត្ថកិច្ច​បានរៀបចំ​ដឹក​សព​ទៅ​ដំកល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រងចាំ​សាច់ញាតិ​សព​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។ ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌទួលគោក៕​

 

adverise with khmeread

មតិយោបល់