adverise with khmeread Unnamed %281%29

ឆក់​កាបូប​មិនបាន​សម្រេច ត្រូវ​បូលិស​វ៉ៃខ្នោះ​២​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ជា​ចោរឆក់​កាបូប តែ​ធ្វើ​សកម្មភាព​មិនបាន​សម្រេច ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌ​៧​មករា ដេញ​ប្រផាប់​ប្រ​ភីង​ចាប់បាន​២​នាក់​កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​ថ្ងៃទី២ ខែកញ្ញា ​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត មុខ​សាលាដំបូង​រាជធានី ស្ថិតក្នុង​សង្កាត់​វាលវង់ខណ្ឌ​៧​មករា។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​២​នាក់ ទី​១-​ឈ្មោះ ​ដា សីហា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ជា​អ្នក​ឌុបហើយក៏​ជា​ម្ចាស់​ម៉ូតូ​ផងដែរ និង​ទី​២.​ឈ្មោះ​ មាស សួន​វិសុធ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦៨ ​ផ្លូវ​លេខ​៦៥២ សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ ជា​អ្នក​អង្គុយ​ពីក្រោយ​ចាំ​ឆក់។ ​ចំណែក​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក ហុងដា​ឌ្រី​ម​សង់​ ឆ្នាំ​២០១៦ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DD-6510។​

    តាម​សំដី​របស់​ជនសង្ស័យ​បានឱ្យដឹងថា ដំបូង​គេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ដើរលេង​កោះ​ពេជ្រ ពេល​ត្រឡប់មកវិញ​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េតក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ ​ពេលដែល​ជិះ​ដល់​មុខ​សាលាដំបូង​រាជធានី​ដែលជា​កន្លែង​ស្ងាត់ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​ដែលជិះ​លើ​កង់​បី តែ​ឆក់​មិនបាន​សម្រេច​ទេ ហើយក៏​ត្រូវ​សមត្ថកិច្ច​ដេញ និង​បាន​ផ្ទុះអាវុធ​១​គ្រាប់​ទើប ចាប់បាន​ទាំង​២​នាក់​តែម្តងទៅ។​

    បើតាម​សម្តី​របស់​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​ដែល​ឈរជើង​ក្បែរ​រង្វង់​មូល​នា​ងគ​ង្ហី​ង​បានឱ្យដឹងថា ដំបូង​លោក​បាន​ជិះ​ម៉ូតូ​តាមដាន​ជនសង្ស័យទាំង​២ នាក់​ដោយសារតែ​មានកា​រ​សង្ស័យ។​

    ពេល​ជិះ​មកដល់​មុខ​សាលាដំបូង​រាជធានី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​ជាក់ស្តែង​ពិតប្រាកដ​មែន រូបលោក​ក៏​បោះដៃ​តាម​វិទ្យុទាក់ទង​ឱ្យ​គ្រប់គោលដៅ​ជួយ​ស្ទាក់ចាប់​មុខសញ្ញា​ខាងលើ រហូតដល់​ជិត​ក្រុមហ៊ុន​លក់​សំបុត្រ​រថយន្ត​កា​ពី​តូ​ល​សង្កាត់​បឹង​ព្រលឹត​ទើប​ចាប់បាន​ទាំង​២​នាក់​តែម្តង។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​មក​អធិការដ្ឋាន​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំ​ឯកសារ​ប​ញ្ចូន​បន្តទៅ​តុលាការ៕

adverise with khmeread

មតិយោបល់