adverise with khmeread Hull city v manchester united

លោក Jose Mourinho ប្រឈម​ការឈឺ​ក្បាល​ក្នុងការ​ជ្រើស​រើស​ជម្រើស ១១ នាក់​សម្រាប់​ប្រកួត​ជាមួយ Man City

    ​Jose Mourinho បាន​ប្រឈមមុខ​ជាស្រេច​ជាមួយនឹង​ការជ្រើសរើស ១១ នាក់​ដំបូង​ដ៏​គួរឱ្យ​ឈឺក្បាល​បំផុត​មុន​ការប្រកួត​រវាង​យក្ស​ប្រចាំ​ទីក្រុង Manchester ដ៏​មាន​សក្តានុពល ដែល​នឹង​មកដល់​នា​ចុង​សប្តាហ៍​ក្រោយនេះ​។​

​    ​ខ្សែការពារ​ស្លាប​ស្តាំ​ជម្រើស​ដំបូង Antonio Valencia របស់​បិសាច​ក្រហម នឹងមិន​វិលត្រឡប់​មកពី​កា​ត្វ​កិច្ច​បាល់ទាត់​អន្តរជាតិ​របស់ខ្លួន​ឡើយ ខណៈដែល​អេ​ក្វា​ឌ័​រ​មានដំណើរ​ជម្រុះ​រហូតដល់​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយនេះ គឺ​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ មុន​ពេលដែល​ម្ចាស់​បិសាច​ក្រហម​ទទួល​សត្រូវ​ក្បែរ​របង Manchester City នៅលើ​ទឹកដី Old Trafford​។​

​    ​កីឡាករ​របស់​អេក្វាទ័រ​រូបនេះ​បាន​ចូលរួម​លេង​នៅក្នុង​ការប្រកួត​ជម្រុះ​ដែលមាន​លទ្ធផល​បរាជ័យ​ក្រោម​ថ្វីដៃ​ប្រេ​ស៊ី​ល ៣-០ កាលពី​យប់ម្សិល​មិញ​នេះ ហើយ​ពួកគេ​ក៏បាន​ត្រៀមខ្លួន​ផងដែរ​ដើម្បី​ប្រឈមមុខ​ជាមួយ​ប៉េ​រូ​នៅ​សប្តាហ៍​ក្រោយនេះ ប៉ុន្តែ​ការធ្វើដំណើរ​យ៉ឺ​ត​យ៉ាវ​របស់គាត់​ត្រឡប់​ទៅកាន់​ជំរំ​ហ្វឹកហាត់ AON Training Complex របស់​បិសាច​ក្រហម​វិញ បាន​បន្សល់​ឱ្យ Mourinho នូវ​ការលំបាក​ក្នុងការ​ជ្រើសរើស​ជម្រើស​ដែល​ខ្លួន​មិន​ពេញចិត្ត​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់