Liverpool vs southampton

Jurgen Klopp សារភាពថា​លង់​ស្នេហ៍ Liverpool, Anfield និង​អ្នកគាំទ្រ​

    ​Jurgen Klopp បាន​បញ្ជាក់ថា​ខ្លួន​ចូលចិត្ត​ហង្ស​ក្រហម Liverpool មុនពេល​ដែល​គាត់​បាន​ផ្ទេរ​មកកាន់​ទឹកដី​អង់គ្លេស ប៉ុន្តែ​ឥឡូវនេះ​គាត់​កំពុង​ធ្លាក់ចូល​ទៅក្នុង​អន្លង់​ស្នេហ៍​របស់​ពួកគេ​ហើយ​។​

​    ​វា​ជាការ​ត្រឹមត្រូវ​ដែល​និយាយថា​ក្លឹប និង​ប្រិយមិត្ត​មាន​អារម្មណ៍​ស្រដៀង​គ្នា​អំពី​គាត់ និង​មាន​អារម្មណ៍​បែបនេះ​ចាប់តាំងពី​ការធ្វើដំណើរ​មក​ដំបូង​របស់គាត់​មកម្ល៉េះ​។​

​    ​បុរស​ដ៏​មាន​ឥទ្ធិពល​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ដឹកនាំ​ក្រុម​ឈាន​ជើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ខាប់​ក្នុងស្រុក League Cup និង​ពាន​កំពូល​ក្លឹប​លំដាប់​ទី​ពីរ​តំបន់​អឺរ៉ុប Europa League នៅក្នុង​ការកាន់កាប់​ដំបូង​របស់គាត់​នៅលើ​ទឹកដី Anfield និង​បានចាប់ផ្តើម​មើល​ខ្លាំងក្លា​នៅក្នុង​រដូវ​កាល​ថ្មី​នេះ​។​

​    ​ភាពជោគជ័យ​នៅលើ​ទីលាន​វាលស្មៅ បានធ្វើឱ្យ​អារម្មណ៍​មួយ​មាន​ភាពស្រស់​ស្រាយ​សម្រាប់​ក្លឹប​មួយ​នេះ ហើយ Klopp បាន​ទទួលស្គាល់ថា គាត់​បាន​ធ្លាក់ចូល​ទៅក្នុង "​អន្លង់​ស្នេហ៍​" ជាមួយ​ក្លឹប កីឡដ្ឋាន និង​ប្រិយមិត្ត​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ DailyMail ថា "​ខ្ញុំ​ចូលចិត្ត​ក្លឹប​មួយ​នេះ​មុន​ពេលដែល​ខ្ញុំ​បានមក​ទីនេះ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​មិនមែនជា​ការសម្រេចចិត្ត​ដ៏​ធំ​មួយ​នោះឡើយ​សម្រាប់​ខ្ញុំ​។ វា​គឺជា​ក្លឹប​តែមួយគត់​ដែល​អាចធ្វើឱ្យ​ខ្ញុំ​លុបចោល​ថ្ងៃ​សម្រាក​របស់ខ្លួន​"៕

ប្រភព៖ Mirror

មតិយោបល់