adverise with khmeread 103715030 yaya toure sport large trans  ghvwi c1ddnr4ygig76eazwilkmwah0sa2nlhqxdtjc

Yaya Toure មិនមាន​ឈ្មោះ​ក្នុង​ក្រុម Man City សម្រាប់​ប្រកួត Champions League ខណៈ​លោក Pep ជម្រុះ​កីឡាករ​ចាស់ៗ​ចេញ​

    ​Yaya Toure ត្រូវបាន​កាត់​ចេញពី​ជម្រើស​ដំបូង​របស់​ក្រុម​មេឃ​ខៀវ Manchester City សម្រាប់​ដំណើរ​ប្រជែង​ពានរង្វាន់​កំពូល​ក្លឹប​ទ្វីបអឺរ៉ុប Champions League នៅ​វគ្គ​ចែក​ពូ​ល​។​

​     ខ្សែបម្រើ​អន្តរជាតិ កូត​ឌី​វ័រ ជើងចាស់​សម្បូរ​ទៅដោយ​បទពិសោធន៍​វ័យ ៣៣​ឆ្នាំ​រូបនេះ ក៏​មិនត្រូវ​បានដាក់​បញ្ចូល​នៅឡើយ​នោះដែរ​សម្រាប់​ក្រុម​មេឃ​ខៀវ​ក្នុង​ជម្រើស​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស Premier League បន្ទាប់ពី​ការប្រកួត​បី​លើកដំបូង​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Pep Guardiola ។​

​    ​Toure ត្រូវបាន​ដកចេញ​ដោយ​ច្បាប់​របស់ UEFA ស្តីពី​ចំនួន​អប្បបរមា​នៃ​កីឡាករ​ទទួល​បានការ​បណ្តុះបណ្តាល​ក្នុងស្រុក​ក្នុង​ក្រុម​របស់​អឺរ៉ុប​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់