adverise with khmeread Unnamed %281%29

ឃាត់ខ្លួន​អ្នកប្រើប្រាស់​ថ្នាំញៀន​បាន​៧​នាក់​និង​ដកហូត​ថ្នាំ​មួយចំនួន (​មាន​វីដេអូ​)

    ​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ​និង​កម្លាំង​ប៉ូលិស​រាជធានី​ភ្នំពេញ បាន​សហការគ្នា​ចុះបង្ក្រាប​និង​បាន​ឃាត់ខ្លួន​អ្នកប្រើប្រាស់​ចំនួន​៧​នាក់ និង​ដកហូត​ថ្នាំញៀន​បាន​មួយចំនួន​។​

​    ​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​នៅ​ចំណុច​ក្នុង​ប្លុក​បឹង​ឈូក មុខ​ពេទ្យ​លោកសង្ឃ កាលពី​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៦​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

​    ​លោក ម៉ក់ ហុង បានឱ្យដឹងថា ដោយមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ ជួន​សុវណ្ណ ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ បញ្ជា​មក​លោក​ឱ្យ​ចុះ​សហការ​និង​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដែលជា​តំបន់​ស្មុកស្មាញ​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះមក​បង្ក្រាប​។​

​    ​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ដែល​តែងតែ​ដើរលេង​មិន​ចូល​ផ្ទះ​និង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​៧​នាក់​ប្រុស ដកហូត​សម្ភារៈ ប្រើប្រាស់​មួយចំនួន​និង​គ្រឿងញៀន​បាន​១​កញ្ចប់​តូច​។​

​    ​បច្ចុប្បន្ន​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើតេស្ត​ទឹកនោម ដាក់បន្ទុក​ឡើង​តុលាការ​៕

 

adverise with khmeread

មតិយោបល់