adverise with khmeread 1

​គ្រួសារ​កញ្ញា Christina Grimmie សម្រេចចិត្ត​ចេញ​វីដេអូ​ចម្រៀង​បទ​កម្សត់​ចុងក្រោយ "Without Him" ដែល​ថត​មុន​នាង​ត្រូវគេ​បាញ់​ស្លាប់​

​    ​កាលពី​ខែកក្កដា គ្រួសារ​របស់​កញ្ញា Christina Grimmie បាន​និយាយថា ពួកគេ​នឹង​បញ្ចេញ​វីដេអូ​ដែល​តារាចម្រៀង​រូបនេះ​បាន​ថត​មុន​ការស្លាប់​របស់​នាង​។ ចម្រៀង​ទាំង​បួន​បទ​ពី​អាល់​ប៊ុ​ម Side A មាន​វីដេអូ​ចម្រៀង​ទាំងអស់ ប៉ុន្តែ​ឥឡូវ​គ្រួសារ​របស់ Grimmie បាន​បញ្ចេញ​វីដេអូ​បទ​ទី​បួន​ដែលមាន​ចំណងជើង​ថា Without Him​។​

​    ​វីដេអូ​ចម្រៀង​ដ៏​ក្តុកក្តួល​ពី​សាច់រឿង​មាន​ចំណងជើង​ថា The Ballad of Jessica Blue បានចាប់ផ្តើម​ជាមួយ​តួអង្គ Jessica Blue (​កញ្ញា Grimmie) បាន​សុំ​យោបល់​ពី​មិត្តភក្តិ​របស់​នាង​ម្នាក់​មុននឹង​ឡើង​ប្រគុំ​តន្ត្រី​។ សំឡេង​ហ៊ោ និង​ស្នូរ​ទះដៃ​ពី​ហ្វូងមនុស្ស​ហាក់ដូចជា​បានផ្តល់​កម្លាំង​សម្តែង​ដល់​នាង ហើយ​នៅ​ទីបំផុត វា​បានផ្តល់​ភាពក្លាហាន​ដល់​នាង​ដើម្បី​ប្រឈមមុខ​នឹង​មិត្ត​ប្រុស​ខ្លួន​ដែល​បាន​ក្បត់​។​

​    ​Grimmie មាន​អាយុ​ត្រឹមតែ ២២ ឆ្នាំ​ប៉ុណ្ណោះ​នៅពេលដែល​នាង​ត្រូវបាន​បាញ់សម្លាប់​ខណៈ​កំពុង​ចុះហត្ថលេខា​ដល់​ប្រិយមិត្ត​នៅឯ​ឆាក Plaza Live Theater ក្នុង​ទីក្រុង Orlando កាលពី​បី​ខែ​មុន​។ នៅពេលនោះ គ្រួសារ និង​មិត្តភក្តិ​របស់​នាង​ជុំវិញ​ពិភពលោក​បាន​ចូលរួម​កាន់ទុក្ខ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់