adverise with khmeread 1

កីឡាការិនី Fara Williams ចាក​ចេញពី​ក្រុម Liverpool ចូលរួម​ជាមួយ​ក្រុម Arsenal Ladies ក្នុង​កិច្ចសន្យា​ពីរ​ឆ្នាំ​

​កីឡាការិនី​វ័យ ៣១ ឆ្នាំ​សញ្ជាតិ​អង់គ្លេស Fara Williams បាន​ចូលរួម​ជាមួយ​ក្រុម Arsenal Ladies ពី​ក្រុម Liverpool ហើយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ ខ្សែបម្រើ​រូបនេះ ដែល​បច្ចុប្បន្ន​ជា​អ្នក​កាន់​កំណត់ត្រា​ជា​កីឡាការិនី​ដែល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ច្រើនជាងគេ រហូតដល់ ១៤៨ ដង បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់​នាង​ថា បាន​ចុះ​កុងត្រា​ពីរ​ឆ្នាំ​ជាមួយ​ក្រុម​កាំភ្លើង​ធំ​។​

​ការផ្ទេរ​បានធ្វើ​ឡើង បន្ទាប់​កីឡាការិនី​រូបនេះ​បានទទួល​ពានរង្វាន់ MBE នៅក្នុង​បញ្ជី​ក​ត្តិ​យស​ឆ្នាំ​ថ្មី ដោយ​ជា​ខ្សែបម្រើ​ជួយ​ឲ្យ​អង់គ្លេស​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​បី ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ World Cup ២០១៥​។​

​លោកគ្រូ​បង្វឹក Pedro Martinez Losa បាន​ប្រាប់​វេ​ប​សាយ​របស់​ក្លឹប​ថា "Fara គឺជា​អ្នកប្រកួតប្រជែង​ដ៏​អស្ចារ្យ និង​មាន​អត្ត​ច​រិ​ក​អស្ចារ្យ​ផងដែរ​។ នាង​ជា​កីឡាការិនី​ម្នាក់​ដែលមាន​បទ​ពិ​សោ​ធ៍​ជោគជាំ​ជាមួយ​ក្លឹប​និង​ក្រុម​ជម្រើសជាតិ និង​ការយល់ដឹង​ពី​ការប្រកួត​របស់​នាង​ពិតជា​អស្ចារ្យ​"​។​

​កីឡាការិនី Fara Williams បានឈ្នះ​ពានរង្វាន់ FA Women's Super League ជាមួយ​ក្រុម Liverpool ក្នុង​ឆ្នាំ ២០១៣ និង ២០១៤ ហើយក៏​ធ្លាប់​លេង​ឲ្យ​ក្រុម Chelsea, Charlton និង Everton ពីមុន​ដែរ​៕

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់