adverise with khmeread Unnamed %281%29

ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​លង់ទឹក​ព្រែក​ស្លាប់​

    ​កណ្តាល ៖ មាន​ករណី​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​០២ កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែ​កតា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​ណ្ដា​ល​។​

​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ យ៉ុង រ៉ា​វឿន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ ឪពុក​ឈ្មោះ ព្រំ យ៉ុង អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ ស យឿន អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​    ​ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០២ កញ្ញា ២០១៦ វេលា​ម៉ាង​១១ និង​៣០​នាទី​ជនរងគ្រោះ​បានមក​លោតទឹក ជាមួយ​មិត្តភក្តិ លេង​ពីលើ​ដើម​អំពិល​ទៅក្នុង​ទឹក​ព្រែក ជនរងគ្រោះ​លោត​ធ្លាក់​មកដល់​ក្នុង​ទឹក​ស្រាប់​បាត់​មិនឃើញ​ងើបឡើង ក៏​ផ្អើលឆោឡោ​ចុះ​រាវ​ស្រង់​ឡើង មក​ស្លាប់​បាត់ទៅហើយ​។ បន្ទាប់​ពិនិត្យ​រួច​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់