adverise with khmeread Arsenal training session at san jose state university

ចំណូល​ថ្មី Granit Xhaka និយាយថា​មាន​អារម្មណ៍​ភ័យ​បុក​ពោះ​ពេល​លេង​ជាមួយ​តារាៗ​របស់ Arsenal

    ​ចំណូល​ថ្មី​របស់​កាំភ្លើង​ធំ Arsenal ដែល​ទើបនឹង​ចុះហត្ថលេខា​ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ Granit Xhaka បាន​ទទួលស្គាល់ថា គាត់​មាន​អារម្មណ៍​ភ័យ​ក្នុង​ចិត្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង បន្ទាប់ពី​ចុះហត្ថលេខា​ឱ្យ​ក្លឹប​។​

​    ​កាំភ្លើង​ធំ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៣០​លាន​ផោន​សម្រាប់​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​រូបនេះ ដែល​បាន​ចូលរួម​បន្ទាប់ពី​ការធ្លាក់​ចេញពី​ដំណើរ​ប្រជែង​ពាន​អឺរ៉ុប Euro 2016 របស់គាត់​ជាមួយ​ស្វ៊ី​ស​។​

​    ​មិនមែន​តម្លៃ​ខ្លួន​របស់គាត់​ទេ​ដែល​ធ្វើឱ្យ Xhaka មាន​អារម្មណ៍​ភ័យ ប៉ុន្តែ​ឈ្មោះ​តារាៗ​របស់​ក្លឹប​ទៅវិញ​ទេ​ដែល​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​បែប​នោះ​។​

​    ​Xhaka បានបញ្ជាក់​ទៅកាន់​កាសែត Appenzeller Zeitung ថា "​ខ្ញុំ​ទទួលស្គាល់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​ខ្ញុំ​មាន​ភាពច្របូកច្របល់​ក្នុង​ចិត្ត​មិនអាច​ប្រកែក​បានឡើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​អ្នក​អាច​ឃើញ​កីឡាករ​លំដាប់​ពិភពលោក ដោយ​គ្រាន់តែ​តាម​វិធី​ដែល​ពួកគេ​ប៉ះបាល់​ប៉ុណ្ណោះ​។ ជាក់ស្តែង Ozil, Sanchez និង Cazorla ជា​បុគ្គល​មាន​ច​រិ​ក​អស្ចារ្យ​។ ទោះបីជា​ក្លឹប​បាន​ចំណាយ​ប្រាក់​ជាច្រើន​មួយចំនួន​មកលើ​ខ្ញុំ​ក៏ដោយ ក៏​ខ្ញុំ​នៅតែមាន​យល់ស្រប​ថា​ខ្ញុំ​ត្រូវការ​រៀនសូត្រ​ពី​ពួកគេ​ថែមទៀត​ជាមួយ​ការគោរព​របស់ខ្ញុំ​"៕

adverise with khmeread

មតិយោបល់