adverise with khmeread Sisters were seperated at birth1

បងប្អូន​ស្រី​ពីរ​នាក់​នេះ​បែក​គ្នា​តាំងពី​ឆ្នាំ​១៩៧៥! ៤០ ឆ្នាំក្រោយ​រឿង​មិន​នឹកស្មាន​ដល់​បាន​កើតឡើង​នៅ​មន្ទីរពេទ្យ​មួយ​

    ​អ្នក​ប្រហែលជា​គិតថា​បងប្អូន​បាត់​គ្នា​ជា​យូរ​មក​នោះ​មានតែ​ក្នុង​ភាពយន្ត​ប៉ុណ្ណោះ ប៉ុន្ដែ​ខាងក្រៅ​ពិត​ជាមាន​ហេតុការណ៍​នេះ​មែន​។ បន្ទាប់ពី​បងប្អូន​ស្រី​ពីរ​នាក់​បាន​បែកបាក់​គ្នា​តាំងពី​នៅ​កុមារភាព​មក​នោះ ពួកគេ​ទីបំផុត​បាន​ជួបជុំគ្នា​យ៉ាង​អស្ចារ្យ​។ ពួកគេ​ឃើញ​គ្នា​រៀលថ្ងៃ ប៉ុន្ដែ​អ្នក​ទាំង​មិន​ថា​ជា​បងប្អូន​នឹង​គ្នា​ទេ​។ ខាងក្រោម​នេះ​គឺជា​សាច់រឿង​អ្នក​ទាំងពីរ​ដែល​បាន​ជួបជុំគ្នា​យ៉ាង​ចម្លែក​។​

​    ​នៅពេលដែល Pok-Nam Shin និង Eun-Sook Shin នៅ​ក្មេង អ្នក​ទាំងពីរ​មាន​អ្នក​បីបាច់​ថែរក្សា និង​រស់នៅ​ដាច់ដោយឡែក​ក្នុង​គ្រួសារ​ពីរ​ផ្សេងគ្នា​។ នាង Pok-Nam យកទៅ​រស់នៅ​ជាមួយនឹង​គ្រួសារ​មួយ​មកពី​ទីក្រុង Alexandria រដ្ឋ Virginia និង​បាន​ប្ដូរ​ឈ្មោះ​ទៅជា Holly Hoyle O'Brien ។​

​    ​បងស្រី​របស់​នាង​ឈ្មោះ Euk-Sook Shin ក្រោយមក​មានគ្រួសារ​មួយ​ផ្សេងទៀត​បាន​យក​នាង​ទៅ​រស់នៅ​ទីក្រុង New York ។ នាង​ឥឡូវ​មានឈ្មោះ Meagan Hughes​។ ពេលដែល​ពួកគេ​ធំ​ឡើង បងប្អូន​ស្រី​ទាំង​ពីរបាន​ព្យាយាម​ស្វែងរក​គ្នា​ទៅវិញទៅមក​។ ពិតណាស់ ម្ដាយ​របស់ Holly បាន​ទាក់ទង​មជ្ឈមណ្ឌល​កុមារកំព្រា ប៉ុន្ដែ​មិនមាន​កំណត់ត្រា​ឈ្មោះ​របស់ Meagan ដែលមាន​ឈ្មោះ​ដើម​ថា Euk-Sook Shin ទេ​។​

​    ​ក្នុង​ឆ្នាំ ២០១៥ បងប្អូន​ស្រី​ទាំងពីរ​បានធ្វើការ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ Florida ។ ពួកគេ​ភ្លាមៗ​បាន​ក្លាយជា​មិត្ត​ល្អ​នឹង​គ្នា និង​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយនឹង​សឹង​រាល់ថ្ងៃ​។ ថ្ងៃមួយ​នាង Meagan បាន​សួរ Holly ថា​ឈ្មោះ​ត្រកូល​កូរ៉េ​របស់​នាង​ជា​អ្វី ស្រាប់តែ​ពេលនោះ​នាង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​វា​ដូច​ត្រកូល​របស់​នាង​ដែរ​។ រឿងនេះ​បានធ្វើឱ្យ​ពួកគេ​ឆ្ងល់​ថា​តើ​អាចមាន​ឱកាស​ដែលថា​ពួកគេ​ម​អាចមាន​ជាប់​សាច់ឈាម​ជាមួយគ្នា​ឬក៏​អត់​។​

​    ​បន្ទាប់ពី​ការធ្វើ​តេស្ដ DNA មួយ គេ​បាន​រកឃើញថា​ពួកគេ​ទាំងពីរ​គឺជា​បងប្អូន​នឹង​គ្នា​។ នៅពេល​លទ្ធផល​វិជ្ជមាន​នាង Holly សប្បាយចិត្ត​យ៉ាងខ្លាំង ហើយ​នាង​បង្ហាញ​អារម្មណ៍​របស់​នាង​ថា "​ខ្ញុំ​ញាប់​ញ័រ​យ៉ាងខ្លាំង​។ ខ្ញុំ​សប្បាយចិត្ត​ណាស់​។ ខ្ញុំ​សប្បាយ​គ្មានអ្វី​ប្រៀបផ្ទឹម​បានទេ​"​។​

​    ​នាង Meagan និយាយថា "​នៅពេលដែល​ខ្ញុំ​ឮ​រឿងនេះ​ពី Holly ប្រតិកម្ម​របស់ខ្ញុំ​ដំបូង​គេ​គឺ ឱ​ព្រះ​អើយ​! ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ខ្ញុំ​ឡើង​ទន់​អស់ហើយ​។ ខ្ញុំ​មាន​ប្អូនស្រី​ម្នាក់ "​។ បន្ទាប់ពី ៤០ ឆ្នាំ អ្នក​ទាំង​ពីរបាន​ជួបជុំគ្នា​ម្ដងទៀត​៕

 

adverise with khmeread
ប្រភព៖ NBC

អ្នកនឹងចូលចិត្ត

មតិយោបល់