adverise with khmeread Untitled 1

កម្មករសំណង់ម្នាក់ភ្ញាក់ផ្អើលពេលប្រទះឃើញស្ត្រីសិចស៊ីបីនាក់នៅលើរថយន្តរបស់គាត់

          នេះគឺជា​ហេតុ​ការណ៍​ដ៏គួរឲ្យ​ភ្ញាក់ផ្អើលមួយ​​ នៅ​ពេល​គេ​ប្រទះឃើញ​ស្ត្រី​បី​នាក់​​ឡើង​ជិះរថយន្ត​វែនក្នុងសម្លៀកបំពាក់​​ខោអាវទ្រនាប់បែប​សិចស៊ី។

          កម្មក​រសំណង់​ម្នាក់​ស្ទើរតែ​មិន​ជឿ​ភ្នែក​របស់ខ្លួន​ នៅពេល​លោក​បើកទ្វាររ​ថ​យន្ត​​ បែរ​ជា​ប្រទះឃើញ​នារី​អាក្រាតពាក់កណ្តាល​ដ៏​សិច​ស៊ីទាំង​នេះ​​ ហើយ​ពួកគេបាន​សូមអង្វរគាត់ឲ្យ​ជួយ​ជូន​ទៅផ្ទះ​។

          បុរសម្ចាស់​រថយន្ត​ដែលគេស្គាល់ឈ្មោះ Yuri K បាន​និយាយថា​”​យើង​មក​ដល់​រោងចក្រនៅ​ពេល​ល្ងាច។ ស្ត្រីទាំងនេះនៅទីនោះស្រាប់ ហើយ​បាន​ព្យាយាម​ហៅ​រថយន្ត​តាម​ផ្លូវឲ្យ​ឈប់”។

          លោក Yuri បាន​និយាយថា “​ខ្ញុំចត​រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ ហើយ​ដើរ​ចេញ​ទៅ​​។ នៅពេល​នោះ នារីទាំងនោះ​បាន​លួចឡើង​តាម​ផ្នែក​ខាងក្រោយ​រថយន្ត​របស់​ក្រុម​ហ៊ុន​ខ្ញុំ”។

          រូបភាព​វីដេអូ​នៅកន្លែងកើតហេតុបង្ហាញ​ថា ស្ត្រីទាំងបី ដែល​ពាក់​ស្បែក​ជើងកែងចោទ​ផងដែរនោះ​ រត់ឡើង​ជិះរថយន្តវែន​យ៉ាង​រីករាយ​ ដោយ​ឆ្លៀត​ឱ​កា​ស​នៅ​ពេល​​លោក Yuri មិននៅ​។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ប្រទេសរុស្ស៊ី​ ក្នុង​តំបន់​មួយ ដែល​ស៊ីតុណ្ហភាព​អាចចុះត្រជាក់​រហូត​ដល់​ ​-15 អង្សាសេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់