adverise with khmeread 0

​ឃើញ​ប្រជុំរូបថតអាពាហ៍ពិពាហ៍ល្អឯក​ទាំងនេះ​រួច មិន​ច្រណែន ប្រហែលជា​ក្នុង​ខ្លួន​របស់​អ្នក​គ្មានទេ​ប្រអប់​បេះដូង​!

​    ​ទេសភាព​ទឹករលក​បោក​នឹង​ច្រាំង​សមុទ្រ​នៅ​ប្រទេស​អូស្ត្រាលី រួមបញ្ចូល​ទាំង​មេឃ​ពោរពេញ​ទៅដោយ​ផ្កាយ​ភ្លឺ​ថ្លា​នៅឯ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បាន​ក្លាយជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៅក្នុង​កម្រង​រូបថត​អាពាហ៍ពិពាហ៍​ជាមួយ​ទីតាំង​ស្អាតៗ​បំផុត​នៅលើ​ពិភពលោក​។​

​    ​ក្រុមហ៊ុន​ណែនាំ​អាពាហ៍ពិពាហ៍​បែប​ទាន់សម័យ Junebug Weddings បានជ្រើសរើស​រូបថត​កំពូល​ទាំង ៥០ សន្លឹក​នៃ​ទីកន្លែង​ដ៏​អស្ចារ្យ​សម្រាប់​អាពាហ៍ពិពាហ៍​សម្រាប់​ឆ្នាំនេះ ជុំវិញ​ពិភពលោក​។​

​    ​ការប្រកួតប្រជែង​ប្រចាំ​ឆ្នាំនេះ ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១៤ បានទទួល​រូបថត​ដ៏​ស្រស់ស្អាត​បំផុត​ចំនួន ៤០០០ ពី​ជាង​ថតរូប​រៀបការ​អាជីព ហើយ​រូបថត​ទាំងនោះ​ត្រូវបាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​។​

​    ​និពន្ធ​នាយក និង​ជា​ចាងហ្វាង​ក្រុមហ៊ុន Junebug Weddings លោក Carrie Schwab បាន​និយាយថា ពួកគេ​បាន​សុំ​ជាង​ថតរូប​ឱ្យ​បញ្ជូន​រូបភាព​ដែល​បង្ហាញ​ពី​ភាពស្រស់ស្អាត​នៃ​តំបន់​មួយ​ជាមួយ​គូស្នេហ៍​ថ្មីថ្មោង​។ រូបលោក​ក៏បាន​បន្តថា អ្នកសម្រេច​សេចក្តី​នឹង​ពិនិត្យមើល​រូបភាព​ដែលមាន​បច្ចេកទេស​ថត និង​គំនិត​ច្នៃប្រឌិត​ដើម្បី​ដាក់ពិន្ទុ​។​

​    ​១. Selijalandsfoss ក្នុងប្រទេស​អ៊ី​ស្លង់​

​    ​២. Torlltunga ក្នុងប្រទេស​ណ័​រវេ​ស​

​    ​៣. Cappadocia ក្នុងប្រទេស​តួ​ក​គី​

​    ​៤. Bombo Quarry ក្នុងប្រទេស​អូស្ត្រាលី​

​    ​៥. Kaneoha ក្នុង​រដ្ឋ​ហា​វ៉ៃ​

​    ​៦. Yosemite ក្នុង​ទីក្រុង​កាលី​ហ្វ​ញ៉ា​

​    ​៧. Varanasi ក្នុង​ប្រ​ទស​ឥណ្ឌា​

​    ​៨. ជ្រលង​ភ្នំ Grand Canyon ក្នុង​រដ្ឋ Arizona

​    ​៩. Queenstown ក្នុងប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​

​    ​១០. កោះ​បាលី ក្នុងប្រទេស​ឥណ្ឌូនេស៊ី​

​    ​១១. Marrakech ប្រទេស​ម៉ា​រ៉ុ​ក​

​    ​១២. Udaipur ប្រទេស​ឥណ្ឌា​

​    ​១៣. កោះ St John US Virgin Islands សហរដ្ឋអាមេរិក​

​    ​១៤. Highlands ក្នុងប្រទេស​ស្កុ​ត​ឡេ​ន​

​    ​១៥. ទីក្រុង​ឡុង​ដ៍​

​    ​១៦. Loch Ard Gorge ក្នុងប្រទេស​អូស្ត្រាលី​

​    ​១៧. ទួ​អេ​ហ្វែ​ល​

​    ​១៨. Hamar ប្រទេស​ន័​រ​វែ​ស​

​    ​១៩. ទីក្រុង​កាលី​ហ្វ​រ​ញ៉ា​

​    ​២០. Vestjurland ក្នុងប្រទេស​អ៊ី​ស្លង់​

​    ​២១. Lombok ក្នុងប្រទេស​ឥណ្ឌូនេស៊ី​

​    ​២២. Queenstown ក្នុងប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​

​    ​២៣. Cinque Terre ក្នុងប្រទេស​អ៊ីតាលី​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់