adverise with khmeread Amani

និស្សិតស្រីម្នាក់រកប្រាក់ផ្គត់ផ្គង់ការសិក្សាតាមរយៈការបង្កើតនិងលក់អាវទ្រនាប់ដោយខ្លួនឯង

          និស្សិតស្រីម្នាក់​បាន​រ៉ាប់រង​ចំណាយលើថ្លៃ​​​​សិក្សាថ្នាក់មហាវិទ្យាល័យ​ដោយ​​ខ្លួន​ឯងតាមរយៈ​កា​រ​ផលិត​និងការ​លក់​អាវទ្រនាប់​បែប​សិចស៊ី​​ដោយ​​ខ្លួន​ឯង​។

          និស្សិតច្បាប់ Amani-Cane Elouzani រហូត​មក​ទល់ពេល​នេះ​អាចផ្ញើ​ប្រាក់​ទៅ​ផ្ទះ​ប្រហែល​១២.០០០​ផោន​តាម​រយៈ​ជំនួញ​ខ្នាតតូច​លក់​ខោ​អាវ​ទ្រនាប់​។

          ប្រាក់ដែលបានមក​ត្រូវ​ចំណាយ​លើ​ការ​សិក្សា​របស់នាងហើយ​ Amani វ័យ១៩​ឆ្នាំ​បាន​និយាយថា នាង​ “ចូ​លចិត្ត​ឈុត​ខ្លី” ហើយ​ចាប់ផ្តើម​ផលិត​តាំងពី​នាងមាន​វ័យ​១៦​ឆ្នាំ​ មុន​ពេល​នាង​ប្រែក្លាយ​ជំនាញនេះទៅជា​ជំនួញ​ពិតប្រាកដ​កាល​ពីដើម​ឆ្នាំនេះ។

          Amani និយាយថា “​ខ្ញុំចូលចិត្ត​ខោអាវទ្រនាប់។ ខ្ញុំ​ទៅផ្សារ​ ហើយ​ទិញ​ប្រាំ ទៅ​ប្រាំមួយ​គូ។ ខ្ញុំមាន​ខោអាវទ្រនាប់ច្រើន​មែនទែន ហើយ​ខ្ញុំ​ប្រើប្រាស់​មិន​អស់​ ពាក់កណ្តាល​ផងទេ”។

          និស្សិតវ័យ​ក្មេងរូបនេះ​និយាយថា នាងពេញចិត្ត​ម៉ូដផ្សេងៗ​របស់​ឈុត​ខ្លី ហើយ​នាងបាន​សម្រេចចិត្ត​បង្កើត​ឈុតខ្លីដោយ​ខ្លួនឯង។ នាង​ចេះដេរប៉ាក់តាំង​ពី​នាង​នៅ​សិក្សាថ្នាក់វិទ្យាល័យ​ ហើយរហូតមក​ទល់ពេល​នេះ​នាង​លក់​ទំនិញ​របស់​នាងបានប្រហែល​១០០​០​មុខហើយ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់