adverise with khmeread Untitled 1

ភ្ញៀវ​គ្រប់គ្នា​ស្រក់​ទឹកភ្នែក​ទាំងអស់គ្នា ខណៈ​មិត្ត​បុរស​ម្នាក់​រៀបការ​ជាមួយ​មិត្តស្រី​ដែល​កើត​មហារីក​ដំណាក់កាល​ចុងក្រោយ​

    ​យោងតាម​វេ​ប​សាយ People's China Daily របស់​ចិន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី ២ កញ្ញា​បានឱ្យដឹងថា ពិធី​រៀបការ​ពោរពេញ​ដោយ​ទឹកភ្នែក​និង​រំភើប​ក្តុកក្តួល​បំផុត​មួយ​បានរៀបចំ​ឡើង​កាលពីដើម​ខែសីហា​កន្លង​ទៅនេះ​។ 

​    ​អាពាហ៍ពិពាហ៍​ដ៏​រំភើប​និង​ក្តុកក្តួល​បំផុត​នេះ​បាន​រៀបចំឡើង​ក្នុង​ទីក្រុង Changchun​ខេត្ត Jilin  ភាគ​ឦសាន​ប្រទេស​ចិន​កាលពី​ថ្ងៃទី ៥ ខែសីហា​។ 

​    ​ភ្ញៀវ​គ្រប់គ្នា​នៅ​ទីនោះ រួមទាំង​កូនក្រមុំ និង​កូនកំលោះ​សុទ្ធតែ​ហូរ​ទឹកភ្នែក​លើ​ថ្ពាល់​ដូចគ្នា ដោយសារ​កូនក្រមុំ​នឹងត្រូវ​ស្លាប់​ក្រោយ​រៀបការ​រួច​។​

​    ​កូនក្រមុំ​ឈ្មោះ Yi អាយុ ២៣ ឆ្នាំ​បានកើត​ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ចុងក្រោយ នៅពេល​នាង​រៀបការ​ជាមួយ​មិត្ត​ប្រុស​ដ៏​ស្មោះ​របស់​នាង​។ នៅមុន​ពេល​នាង​ដឹងថា​កើត​ជំងឺ​នេះ នាង​ពិនិត្យ​រោគវិនិច្ឆ័យ​ឃើញ​មហារីក​ថ្លើម​ដំណាក់កាល​ទី ៤ ទៅហើយ​។ តាំងពី​ពេលនោះ​មក ជីវិត​របស់​នាង​ក៏​ចាប់ផ្តើម​រាប់​ថយក្រោយ​រហូតមក​។​

​    ​អ្វីដែល​ធ្វើឱ្យ​នាង​មាន​ក្តីសង្ឃឹម​គឺ មិត្ត​ប្រុស​ឈ្មោះ Tao មិនបាន​ចាកចេញ​ចោល​នាង​ឡើយ​។ បុរស​ស្មោះ​ស្នេហ៍​រូបនេះ​សុខចិត្ត​នៅក្បែរ​នាង ជំរុញ​ទឹកចិត្ត​នាង​រហូត​។ ផ្នែក​មួយ​ដ៏​រំភើប​បំផុត​គឺថា Tao ចង់បាន Yi ធ្វើជា​ប្រពន្ធ​។ 

​    ​ដូច្នេះហើយ​ទើប​គាត់​សម្រេចចិត្ត​បំពេញ​បំណង​នាង​ដោយ​រៀបការ​ជាមួយ​នាង​ក្នុង​ពិធី​ដ៏​រំភើប​និង​ក្តុកក្តួល​បំផុត​។ ប៉ុន្តែ​ក្រោយ​រៀបការ​មិនបាន​មួយខែ​ផង នាង Yi ក៏បាន​ចែក​ឋាន​ទាំង​ស្ងប់​សុខ​ក្នុង​ដៃ​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង​នៅ​ថ្ងៃទី ៣០ សីហា ២០១៦៕ 

ប្រភព៖ People's China Daily

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់