12312312

លួចកាបូបលុយក្នុងតូបលក់ខោអាវជាប់ខ្នោះប៉ូលិស

    កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ចាប់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាបូប​លុយ​នៅ​ចំណុច​តូប​លក់​សម្លៀកបំពាក់​យីហោ​តារា​ហេង​ហេង ផ្លូវ​១១០ ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​០៦​មករា​ឆ្នាំ​២០១៦ ។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ អ៊ី ណា​រី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្តាល មុខរបរ លក់ដូរ ។​
    ចំំ​ណែ​ក​ជនល្មើស​ឈ្មោះ ពេញ សុខា​ល័យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​
    វត្ថុតាង​ដកហូត​៖​កាបូបស្ពាយ​ពណ៌​លឿង​០១(​ក្នុងនោះ​មាន​លុយ​៤.៣០០៛), ម៉ូតូ​០១​គ្រឿង​ម៉ាក​suzuki nex ពណ៌​ខ្មៅ​លាយ​ក្រហម ស៊េរី​ឆ្នាំ​២០១៣  គ្មាន​ផ្លាកលេខ​១​គ្រឿង​។​
    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​កំពុង​អង្គុយ​
​ក្នុ​ង​តូប​លក់​សម្លៀកបំពាក់រ​បស់​ខ្លួន​ដែល​ស្ថិតនៅ​កន្លែង​កើ​ត​ហេតុ​ខាង​លើ ដោយ​ទុក​កាបូប​ដាក់​លុយ​ពណ៌​លឿង​នៅ​លើ​តុ ហើយ​បាន​ដើ​រ​ទៅ​រៀបចំ​ខោអាវ​នៅ​ក្នុង​តូប ។​
    ភ្លាមនោះ​ជន​ល្មើ​ស​ខាង​លើ បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​តូប​លក់​សម្លៀក បំពាក់ ហើយ​ក៏បាន​ដើ​រ​ចូលទៅក្នុង​តូប​លួច​យក​កាបូប​លុយ របស់​ជនរងគ្រោះ​ដែល​ទុក​នៅ​លើ​តុ ហើ​យ​បាន​រត់​ចេញមកក្រៅ​តូប ។​ស្រាប់តែ​ជួបនឹង​សមត្ថកិច្ច ក្រុង​តាខ្មៅ​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត ហើយ​ត្រូវបាន​ឃាត់ខ្លួន​ជន​ល្មើស​ខាង​លើ រួមទាំង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ ដើ​ម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​

មតិយោបល់