adverise with khmeread 1

Lucas Perez និយាយថាចុះកុងត្រាជាមួយ Arsenal ដើម្បីលេងជាមួយកីឡាករល្អដ៏អស្ចារ្យ

    ​Lucas Perez បាន​បង្ហើប​ឱ្យដឹងថា គាត់​បាន​បំភ្លេច​រឿង​នៅ​ក្លឹប​កុមារភាព Deportivo La Coruña របស់គាត់ "​ដើម្បី​លេង​ជាមួយ​កីឡាករ​ដ៏​អស្ចារ្យ​" នៅ​កាំភ្លើង​ធំ Arsenal ។​

​    ​ខ្សែប្រយុទ្ធ​វ័យ ២៧​ឆ្នាំ ដែល​បានកើត និង​ធំ​ឡើង​នៅក្នុង​ទីក្រុង La Coruña ប្រទេស​អេ​ស្ប៉ា​ញ​រូបនេះ បានបញ្ចប់​កិច្ចព្រមព្រៀង​តម្លៃ ១៧​លាន​ផោន​ផ្ទេរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ខាងជើង កាលពី​សប្តាហ៍​មុន បន្ទាប់ពី​លេចធ្លោ​សម្រាប់​ក្រុម​នៅ​ស្រុកកំណើត​របស់ខ្លួន​ក្នុង​រយៈពេល ១៨ ខែ​ចុង​ក្រោយនេះ​។​

​    ​ដោយ​ទាញយក​ប្រយោជន៍​ពី​ការ​សម្រាក​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​អន្តរជាតិ​ដើម្បី​ហោះ​ទៅកាន់​ស្រុកកំណើត និង​និយាយ​ពាក្យ​លារ​របស់គាត់​ទៅកាន់​ក្លឹប​ចាស់ តារាបាល់ទាត់​ពាក់​លេខ ៩​ថ្មី​របស់​កាំភ្លើង​ធំ​រូបនេះ បានធ្វើ​សន្និសីទកាសែត​ដ៏​ពិ​សេសមួយ នៅក្នុង​អត្ថន័យ​ថ្លែង​អំណរ​អគុណ​ទៅដល់​ក្លឹប​សម្រាប់​គ្រប់យ៉ាង និង​បាន​សម្លឹងមើល​ទៅមុខ​ដើម្បី​ចាប់ផ្តើម​ការ​ប្រជែង​ថ្មី​នៅលើ​ទឹកដី Emirates Stadium ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បញ្ជាក់ថា "​វា​ពិតជា​គួរឱ្យ​រំភើប ក្នុង​ការលេង​ជាមួយនឹង​ក្លឹប​ដ៏​អស្ចារ្យ​បំផុត ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ក្រុម​ដ៏​ពិសេស​បំផុត​... វា​ធ្វើឱ្យ​ខ្ញុំ​រីករាយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​គឺជា​ការ​ប្រជែង​មួយ ហើយ​ប្រសិនបើ​នរណាម្នាក់​បាន​ប្រាប់​ខ្ញុំ​នៅឯ​អាយុ​ដប់ឆ្នាំ ពេលដែល​ខ្ញុំ​បាន​លេង​បាល់​នៅតាម​ផ្លូវ​នៃ​ទីក្រុង La Coruña ខ្ញុំ​នឹង​ចាប់​បោះ​ពួកគេ​ទម្លាក់​ពីលើ​ស្ពាន ខ្ញុំ​នឹង​និយាយថា អ្នក​គឺជា​មនុស្ស​ឆ្កួត​។ ការផ្ទេរ​ទៅកាន់ Premier League គឺជា​អ្វីមួយ ដែល​ខ្ញុំ​នឹង​ចងចាំ​មួយជីវិត​។ ខ្ញុំ​បាន​រក្សា​នូវ​រាល់​គ្រប់​រូបថត​ដែល​មនុស្ស​ជាច្រើន​បាន​ផ្ញើមក​ខ្ញុំ អ្វី​គ្រប់យ៉ាង​ដែល​ចេញមក​ក្នុង​សន្និសីទកាសែត​មួយ​នេះ​។ វា​គឺជា​ប្រភព​ចំណូល​មួយ​ដែល Deportivo អាច​ស្តារឡើងវិញ​ជាមួយនឹង​ប្រាក់​ដែល​ពួកគេ​ទទួលបាន​ពី​ការលក់​ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់