adverise with khmeread 1

Sergio Aguero ជាប់បម្រាម ៣ ប្រកួតពីបទឱ្យកែងចំមុខគេ

    ​Sergio Aguero របស់ Man City ជាប់​បម្រាម​បី​សប្តាហ៍ បន្ទាប់ពី​សមាគម​បាល់ទាត់​អង់គ្លេស (FA) រកឃើញថា​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ហិង្សា​ប្រឆាំង​រូបគេ​គឺជា​ការពិត​។

​    ​Aguero ត្រូវបាន​ចោទប្រកាន់​ដោយ FA បន្ទាប់ពី​ឃើញ​រូបគេ​ឱ្យ​កែង​ដាក់​កីឡាករ Winston Reid របស់ West Ham នៅ​តង់​ទី​ពីរ​ក្នុងការ​ប្រកួត Premier League នៅ​ទឹកដី Etihad Stadium កាលពី​ថ្ងៃទី ២៨ សីហា​។

​    ​រូបគេ​នឹង​ខកខាន​ការប្រកួត​ដ៏​សំខាន់​របស់ Man City ជាមួយ Man Utd ដែល​នឹងធ្វើ​ការប្រកួត​នៅ​ថ្ងៃទី ១០ ខែកញ្ញា និង​ជាមួយ Bournemouth ក្នុងផ្ទះ​ខ្លួនឯង និង​ចុងក្រោយ​ជាមួយ Swansea ក្នុងការ​ប្រកួត EFL Cup៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់