adverise with khmeread 1

Jack Wilshere ស្តាប់ដំបូន្មានរបស់ David Beckham ទើបសម្រេចចាកចេញពី Arsenal ទៅ Bournemouth

    ​David Beckham បាន​ផុ្ត​ល់​ដំបូន្មាន​មួយចំនួន​ដល់ Jack Wilshere មុន​ពេលដែល​ខ្សែបម្រើ​ប្រចាំត្រកូល​របស់​កាំភ្លើង​ធំ Arsenal រូបនេះ​ផ្ទេរ​ទៅកាន់​ក្លឹប Bournemouth នៅ​ចុងបញ្ចប់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​កាលពី​ថ្ងៃទី ៣១ សីហា​។​

​    ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស Beckham ទូរស័ព្ទ​ទៅកាន់ Wilshere ខណៈដែល​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​រូបនេះ​កំពុង​សម្រេចចិត្តថា​តើ​នឹងត្រូវ​ចុះហត្ថលេខា​លេង​ជាមួយ Bournemouth ឬ​ជាមួយនឹង​មិត្ត​រួម​លី​ក​កំពូល​អង់គ្លេស Premier League ក្រុម Crystal Palace ឬ​ក្លឹប​យក្ស​នៅ​អ៊ីតាលី​។​

​    ​អតីត​ក្លឹប​ចាស់​របស់ Beckham គឺ AC Milan បានបង្ហាញ​ពី​ការចាប់អារម្មណ៍​របស់​ខ្លួន ខណៈដែល​ដៃគូ​ប្រជែង​អ៊ីតាលី​ដូចគ្នា Roma ក៏​ចង់បាន​កិច្ចព្រមព្រៀង​ជាមួយ​រូបគេ​ផងដែរ​។​

​    ​ប៉ុន្តែ​គ្រប់គ្នា​ប្រាកដជា​យល់ កាំភ្លើង​ធំ​នឹង​រីករាយ​ដែល​ឱ្យ Wilshere ស្នាក់នៅ​ទឹកដី​អង់គ្លេស​បន្ត ហើយ​នៅ​ទីបំផុត​គាត់​បាន​ចូលរួម​ជាមួយ Bournemouth សម្រាប់​កុងត្រា​ខ្ចី​ជើង​រយៈពេល​មួយឆ្នាំ ក្រោយ​ស្តាប់​សម្តី​របស់ Beckham៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់