adverise with khmeread 1

Lionel Messi ទើបចូលជម្រើសជាតិវិញឥឡូវរងរបួសក្រលៀនមិនអាចលេងជាមួយវ៉េណេស៊ុយអេឡាបានទេ

    ​ការវិលត្រឡប់​មកកាន់​បាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​ដ៏​ជោគជ័យ​របស់ Lionel Messi ត្រូវបាន​ញ៉ាំ​ញី​ម្តងទៀត​ដោយ​បញ្ហា​របួស​ក្រលៀន ដែល​បង្ខំ​ឱ្យ​គាត់​ដកខ្លួន​ចេញពី​ការប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក World Cup ក្នុងប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​

​    ​តារា​ឆ្នើម​របស់​ក្រុម​អ្នកមាន​បុណ្យ Barceloa ដែល​បាន​ទាត់ចោល​ការសម្រេចចិត្ត​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​វិញ ក្រោយពី​ពួកគេ​បាន​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​ទ្វីបអាមេរិក Copa America កាលពី​ខែមិថុនា បានសម្រេច​គ្រាប់​បាល់​បាន​តែមួយ​គ្រាប់​គត់​ក្នុង​លទ្ធផល​ជ័យជម្នះ ១-០ ទៅលើ​អ៊ុយ​រូ​ហ្គា​យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​បានធ្វើឱ្យ​អា​ហ្ស​ង់​ទីន​ហក់​ចូលទៅ​កាន់​ចំណាត់ថ្នាក់​កំពូល​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​។​

​    ​ទោះជា​យ៉ាងណាក្តី ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​រូបនេះ នឹងមិន​បានធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ក្រុម​ទៅកាន់​ទីក្រុង Merida ជា​កន្លែង​ដែល​ពួកគេ​នឹងត្រូវ​ជួប​មុខ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ឡើយ​ក្នុង​ជុំ​ជម្រុះ​ក្នុង​តំបន់​ផ្សេងទៀត​របស់​ពួកគេ ដែល​អ្នកចាត់ការ​ទូទៅ​លោក Edgardo Bauza បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ទេ​។​

​    ​Bauza បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់ពី​ការហ្វឹកហាត់​នៅ​ជំរំ​នៅ​ខាងក្រៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​ថា "​គាត់​នឹង​មិនអាច​ដាក់ឱ្យ​លេង​បានឡើយ គាត់​ហើម​មុខរបួស និង​នៅតែមាន​អារម្មណ៍​ឈឺចាប់ យើង​មិនអាច​ប្រថុយ​ដាក់​គាត់​លេង​បានទេ​"៕

adverise with khmeread
ប្រភព៖ Reuters

មតិយោបល់