វីធីសាស្ត្រមិនធម្មតានៃការសន្សំប្រាក់របស់កំលោះរូបនេះមិនត្រឹមតែបន្សល់នូវប្រាក់ ៦០០០ដុល្លារឱ្យគាត់នោះទេ ប៉ុន្ដែវាក៏ធ្វើឱ្យគាត់ទទួលបានការសុំរៀបការពីនារីស្អាតដល់ទៅបីនាក់។
លោក Muhammad Helmy Kamid ជនជាតិម៉ាឡេស៊ីវ័យ ២៦ ឆ្នាំ បានសន្សំកាក់តម្លៃ ១ ដុល្លាររាល់ថ្ងៃ ដោយទទួលបានប្រាក់ច្រើនជាង ៦០០០ដុល្លារត្រឹមតែ ២ ឆ្នាំ។
ប៉ុន្ដែមនុស្សចាប់ផ្តើមចាប់អារម្មណ៍ខ្លាំងមើលគាត់ បន្ទាប់ពីរឿងរបស់គាត់បានបែកធ្លាយពេញម៉ាឡេស៊ីក្នុងវេបសាយ Malay Daily Berita Harian។ គាត់និយាយថា គាត់គ្មានមិត្តស្រីទេ ហើយគាត់គ្រោងប្រើប្រាក់នេះជាផ្នែកមួយនៃការចំណាយលើពិធីរៀបការថ្លៃនៅថ្ងៃអនាគត។
នៅពេលផុសអត្ថបទនេះដំបូងនៅលើ Facebook មានអ្នក Like និង Share ច្រើនជាង ១ ពាន់នាក់ និងមានអ្នកបញ្ចេញមតិច្រើនជាង ២០០ នាក់ និងអ្នកសុំរៀបការចំនួន ៣ នាក់។
លោក Helmy ជាវិស្វករម្នាក់ បានប្រាប់ទៅវេបសាយ The News Paper ថា "មនុស្សពីរទៅបីនាក់មកពីម៉ាឡេស៊ីផ្ញើសារមកខ្ញុំ សុំឱ្យរៀបការជាមួយពួកគេនៅពេលឃើញព័ត៌មាននៅលើអនឡាញនោះ"។
"នៅពេលខ្ញុំអានសារដំបូង ខ្ញុំគិតថា មនុស្សទាំងនោះនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រាក់តែប្រាក់តែប៉ុណ្ណោះ"។
ប៉ុន្ដែគាត់មិនប្រើសម្ដីមិនពិរោះដើម្បីតបសារនោះទេ គាត់គ្រាន់តែបដិសេធស្ត្រីទាំងនោះប៉ុណោះ្ណ។
លោក Helmy បានចាប់ផ្ដើមសន្សំកាក់ប្រាក់ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីត្រូវបានបំផុសទឹកចិត្តពីសំណាក់ពូរបស់លោកឈ្មោះ Anuar Ahmad ។
លោក Anuar វ័យ ៤៥ ឆ្នាំ បានចាប់ផ្ដើមប្រមូលកាក់ប្រាក់ ១ ដុល្លារជិត ១០ ឆ្នាំហើយ ប៉ុន្ដែគាត់ទទួលបានត្រឹមតែ ១ ពាន់ដុល្លារប៉ុណ្ណោះ៕
