1

Mario Balotelli និយាយថា កាយសម្បទារបស់គាត់ស្ថិតនៅពីក្រោយបរាជ័យនៅ Liverpool

    ​អតីត​ខ្សែប្រយុទ្ធ​របស់​ហង្ស​ក្រហម Liverpool កីឡាករ Mario Balotelli និយាយថា បញ្ហា​សម្បទា​គឺជា​រឿង​ចម្បង​ដែល​បញ្ឈប់​គាត់​ពី​ភាពជោគជ័យ​អំឡុង​អាជីព​របស់គាត់​នៅឯ​ទឹកដី Anfield ។​

​    ​តារាបាល់ទាត់​បាត់​ទម្រង់​ស​ញ្ជា​ត់​អ៊ីតាលី ដែល​បាន​ចាក​ចេញពី​ហង្ស​ក្រហម​ទៅកាន់​ក្លឹប​ក្នុង​លី​ក​កំពូល Ligue 1 បារាំង Nice ក្នុង​ទីផ្សា​រដូវក្តៅ​ទើបនឹង​បិទ​ថ្មីៗ​នេះ អា​ចរក​គ្រាប់​បាល់​បានត្រឹមតែ​មួយគ្រា​ប់​ប៉ុណ្ណោះ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League អំឡុង​អាជីព​របស់គាត់​នៅ​ហង្ស​ក្រហម ហើយ​គាត់​ក៏​ឆ្លងកាត់​ពេលវេលា​ដ៏​គួរឱ្យ​ខកចិត្ត​ផងដែរ​នៅលើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​នៅ​ក្លឹប​យក្ស​អ៊ីតាលី AC Milan កាលពី​រដូវ​កាល​មុន​។​

​    ​ដោយ​លែងមាន​អ្នកត្រូវការ​នៅលើ​ទឹកដី Liverpool បច្ចុប្បន្ន Balotelli សង្ឃឹមថា​គាត់​នឹង​អាច​ត្រឡប់​ទៅកាន់​ភាព​អស្ចារ្យ​របស់គាត់​វិញ​នៅក្នុង​ក្លឹប​ថ្មី​។​

​    ​Balotelli បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​ខ្ញុំ​គិតថា​អាជីព​របស់ខ្ញុំ​គឺ​ខុសប្លែក​ពីអ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​សម្រាប់​ខ្ញុំ​មិនមាន​ហ​និ​ភ័យ​ទៀតឡើយ វា​គ្រាន់តែ​ជាការ​រំខាន​សម្រាប់​ខ្ញុំ ដោយ​បញ្ហា​សម្បទា​ក្នុងអំឡុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​មកនេះ​ប៉ុណ្ណោះ​។ អាទិភាព​របស់ខ្ញុំ​គឺ​ដើម្បី​លេង​បាល់​។ នោះ​ហើយ​ជាហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​គម្រោង​របស់ Nice ។ ដើម្បី​រីករាយ ខ្ញុំ​ត្រូវ​ការលេង​។ ការសម្រេចចិត្ត​គឺ​ទាក់ទង​តែ​កីឡា​សុទ្ធសាធ មិនមាន​អ្វី​ផ្សេង​នោះទេ​។ វា​ពិសេស​សម្រាប់​ខ្ញុំ​។ ក្រុម​ដទៃទៀត​ចង់បាន​ខ្ញុំ ប៉ុន្តែ Nice គឺជា​គម្រោង​ដ៏​ល្អ​មួយ​។ គ្រូបង្វឹក​ជឿជាក់​លើ​ខ្ញុំ នោះ​ហើយ​ជា​មូល​ហេតុដែល​ខ្ញុំ​នៅទីនេះ​"៕

ប្រភព៖ Metro

មតិយោបល់