adverise with khmeread 1

អតីតវីរបុរស Arsenal មួយរូបបុណ្យឱ្យ Zlatan Ibrahimovic ឈ្នះ Premier League

    ​អតីត​តារាបាល់ទាត់​កាំភ្លើង​ធំ Arsenal លោក Anders Limpar ទទួលស្គាល់ថា គាត់​កំពុង​បួងសួង​សម្រាប់​មិត្ត​រួម​សញ្ជាតិ​ស៊ុយអែត​របស់គាត់ Zlatan Ibrahimovic ឱ្យ​ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ជាមួយនឹង​បិសាច​ក្រហម Manchester United នា​រដូវ​កាល​នេះ​។​

​    ​អតីត​តារាបាល់ទាត់​វ័យ ៥០​ឆ្នាំ​រូបនេះ កំពុង​ត្រៀមខ្លួន​ដើម្បី​បង្ហាញខ្លួន​សម្រាប់​កាំភ្លើង​ធំ​ក្នុងជំនួប​ការប្រកួត​វីរបុរស​បាល់ទាត់​ដ៏​ពិ​សេសមួយ​នៅ​ចុង​សប្តាហ៍​នេះ ដែល​នឹង​ប្រកួត​ជាមួយ​ក្រុម​អតីត​កីឡាករ​ឆ្នើមៗ​របស់ AC Milan នៅលើ​ទឹកដី Emirates Stadium របស់ Arsenal​។​

​    ​Limpar បាន​លេង​ឱ្យ Arsenal ក្នុង​ចន្លោះ​ឆ្នាំ ១៩៩០ និង​១៩៩៤ ដោយ​ឈ្នះ​ពាន​លី​កមួយ​សម័យកាល អំឡុង​អាជីព​របស់គាត់​ក្នុងប្រទេស​អង់គ្លេស​។​

​    ​ក្នុងនាម​ជា​ប្រិយមិត្ត​ដ៏​ធំ​ម្នាក់​របស់ Zlatan បច្ចុប្បន្ន​គាត់​សង្ឃឹមថានឹង​បានឃើញ​និមិត្តរូប​ស៊ុយអែត​រូបនេះ​ធ្វើបាន​ដូច​គាត់​នៅលើ​ទឹកដី Old Trafford ក្នុង​រដូវ​កាល​នេះ ដើម្បី​បំបែក​កំណត់ត្រា​ដ៏​ល្អ​វិសេសវិសាល​រស់​គាត់​ជាមួយ​បណ្តា​ក្លឹប​ធំៗ​របស់​អឺរ៉ុប​ទាំងមូល​។​

​    ​Limpar បានបញ្ជាក់​ទៅកាន់​កាសែត Guardian ថា "Zlatan គឺ​ពិតជា​កំពូល​បុរស​របស់​ស៊ុយអែត​នាពេល​បច្ចុប្បន្ននេះ​។ ខ្ញុំ​គ្រាន់តែ​ចង់​បន់ស្រន់​ទៅដល់​ព្រះ​ជា​ម្ចាស់​ថា គាត់​នឹង​ឈ្នះ​ពាន Premier League "​។​

​    ​គាត់​បាន​បន្តទៀតថា "​មិនមាន​កីឡាករ​ច្រើន​នោះឡើយ ដែល​អាច​ឈ្នះ​ពាន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ អ៊ីតាលី អង់គ្លេស និង​ប្រទេស​មួយចំនួនទៀត​។ ខ្ញុំ​បាន​ជួប​គាត់​ពីរលើក ហើយ​គាត់​គឺជា​សម្លាញ់​ដ៏​ផ្អែមល្ហែម​បំផុត​ដែល​អ្នក​មិន​ធ្លាប់​ជួប​។ គាត់​គឺ​អស្ចារ្យ​ណាស់​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់