1 %282%29 copy

លោក Guardiola ចង់នាំកំពូលកីឡាករ Messi ទៅជាមួយគាត់នៅក្រុម Man City

លោកគ្រូ​បង្វឹក Pep Guardiola បាន​បញ្ជាក់ថា លោក​នឹងមិន​បន្ត​កុងត្រា​ជាមួយ Bayern Munich ទេ ពីព្រោះ​គាត់​ចង់​មក​ដឹកនាំ​នៅ​ប្រទេស​អង់គ្លេស​នៅ​រដូវ​កាល​ក្រោយ និង​រាល់​សញ្ញាណ​ទាំងអស់ គឺ​លោក​នឹង​ដឹកនាំ​ក្រុម Manchester City​។​

​ពាក្យ​ច​ចា​អា​រ៉ា​ម​បាន​រាលដាល​ពេញ​ប្រទេស​អង់គ្លេស​ហើយ ដោយ​ទាក់ទង​ទៅនឹង​កីឡាករ​ដែល​លោក Guardiola នឹង​ទិញ​ដំបូង​គេ នៅពេលដែល​គាត់​ផ្លាស់​ទៅ​ទឹកដី Etihad ទី​ដែល​លោក​នឹង​ជួបជុំ​ជាមួយ​លោក Txiki Begiristain និង Ferran Soriano​។ អ្នក​ទាំងពីរ​នេះហើយ​ជា​មនុស្ស​ដែល​ស្ថិតនៅក្នុង​ពេលវេលា​ដ៏​ជោគជ័យ​បំផុត​របស់​ក្រុម Barcelona ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola​។​

​បើ​យោងតាម​សារព័ត៌មាន The Daily Express បាន​ឲ្យ​ដឹងថា អតីត​គ្រូបង្វឹក​ក្រុម​អ្នកមាន​បុណ្យ​រូបនេះ បាន​សុំ​ឲ្យ​ក្រុម Man City ធ្វើការ​ការចរចា​ជាមួយ​កីឡាករ Leo Messi ដើម្បី​បញ្ចុះបញ្ចូល​រូបគេ​ឲ្យ​ចូលរួម​ជាមួយ​លោក Guardiola ក្នុង​ដំណើរ​ទៅ​ក្របខ័ណ្ឌ Premier League ជាមួយគ្នា​។​

​យើង​គួរតែ​ដឹងផង​ដែរ​ថា មិត្ត​ភ​ក្កិ​ជិតស្និទ្ធ​របស់​កីឡាករ Messi គឺ Sergio Agüero អាច​នឹង​ផ្លុំ​ត្រចៀក​តារា​របស់ Barcelona រូបនេះ​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន ប្រសិនបើ​មានលទ្ធភាព​ណា​ដែល​កីឡាករ​រូបនេះ​អាច​នឹងធ្វើ​ការដោះដូរ​បា​ន​៕

ប្រភព៖ ម៉ាកា

មតិយោបល់