adverise with khmeread Sam web

លោក Sam Allardyce រក្សាទុក​កីឡាករ Euro 2016 ៨​រូប​របស់​អង់គ្លេស​

    ​នៅពេលនេះ​មានតែ​ខ្សែការពារ​របស់​ក្លឹប Man City គឺជា​កីឡាករ John Stones តែ​ម្នាក់​គត់​ដែល​ប្រកាស​ឈ្មោះ​ជា​ចំហ​ថា ត្រូវ​លេង​ជាមួយនឹង​ក្រុម​ស្លូ​វ៉ា​គី ក្នុងការ​ប្រកួត​ជម្រុះ​វើ​ល​ខាប់​។ ប៉ុន្តែ​លោក Sam Allardyce នៅតែមាន​ជំនឿ​លើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ។​

​     គ្រូបង្វឹក​ថ្មី​របស់​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បានជ្រើសរើស​កីឡាករ​៨​រូប​ក្នុងចំណោម​១១​រូប​ដែល​ប្រកួត​ចាញ់​ក្រុម​អ៊ី​ស្លង់​នៅ​ទីក្រុង Nice កាលពី​ជាង​ពីរ​ខែ​មុន​នោះ បញ្ចូល​ទៅក្នុង​ក្រុម​ជម្រើស​របស់លោក​សម្រាប់​ការប្រកួត​ចុង​សប្តាហ៍​នៅ​ទីក្រុង Trnava ។ 

​    ​លោក Sam នៅតែ​រក្សាទុក​ខ្សែប្រយុទ្ធ Harry Kane ទោះបីជា​ខ្សែប្រយុទ្ធ​រូបនេះ​លេង​មិនសូវ​បានល្អ​នៅ Euros ក្រោម​ការដឹកនាំ​របស់​លោក Roy Hodgson និង​ការចាប់ផ្តើម​មិនបាន​ល្អ​នៅ​រដូវ​កាល​នេះ​ក្នុង​ក្របខណ្ឌ PL ក៏ ដោយ​។  ប្រធាន​ក្រុម Wayne Rooney នឹង​ចាប់ផ្តើម​ដោយ​ពាក់​លេខ​១០​និង​គាំទ្រ​ពីក្រោយ​កីឡាករ Harry Kane ចំណែក John Stones និង Raheem Sterling ក៏​មានមុខ​នៅក្នុង​ក្រុម​ជម្រើស​នេះដែរ​៕

adverise with khmeread

មតិយោបល់