នៅពេលនេះ Sunderland នៅសល់ខ្សែប្រយុទ្ធ Jermain Defoe តែម្នាក់ គត់ដែលអាចលេងបាន ដូច្នេះលោក Davic Moyes សម្រេចចិត្តផ្ទេរអតីតខ្សែប្រយុទ្ធក្លឹប Everton កីឡាករ Victir Anichebe។ លោក Moyes បានជួបជាមួយកីឡាកររូបនេះឡើងវិញបន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងផ្ទេរមកក្លឹប Sunderland។
លោក Moyes ពិតជាត្រូវការពង្រឹងតំបន់ប្រយុទ្ធរបស់លោកខណៈពេលក្រុម Sunderland កំពុងត្រដាបត្រដួសនៅក្របខណ្ឌ PL។ Victor បានបង្ហាញមុខ៥៥លើកនិងរកបាន៦គ្រាប់សម្រាប់ West Brom ក្នុងរយះពេល៣ឆ្នាំមកនេះ ប៉ុន្តែលោក Moyes ស្គាល់កីឡាករនីហ្សេរីយ៉ារូបនេះច្បាស់ គឺកាយសម្បទាដ៏រឹង មាំពេលដែលលោកនៅ ដឹកនាំក្លឹប Everton៕
