adverise with khmeread Unnamed %281%29

ឃាត់​ជនសង្ស័យ​២​នាក់​ពីបទ​សញ្ចារកម្ម​និង​រំដោះ​នារី​១០​នាក់​

    ភ្នំពេញ ៖ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ស្រី ម៉ា​ក់នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់ ទោស នៅ​ចំណុច​ផ្ទះ​លេខ​៧២ ផ្លូវ​លេខ​០៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង១៦ ​និង​៥០​នាទី​ដោយបាន​នាំខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់។



    ប៉ូលិស​និយាយថា ជនសង្ស័យ គឺឈ្មោះ នួន សុខ​ណា ភេទ​ស្រី អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អ៊ា​ម ដា​រ៉ា ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ និង​នារី​រកស៊ី​ផ្លូវភេទ​ចំនួន ១០​នាក់ (​អនីតិជនម្នាក់​) មកកាន់​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ។ វត្ថុតាង​ដកហូត៖ ស្រោមអនាម័យ​ប្រើប្រាស់​រួច​, ស្រោមអនាម័យ​មិនទាន់​ប្រើប្រាស់​មួយចំនួន​, សៀវភៅ​កត់ត្រា​ចំនួន​៦​ក្បាល។ បច្ចុប្បន្ន​ការិយាល័យ​កំពុងធ្វើការ​សាកសួរ និង​ស្រាវជ្រាវ៕

adverise with khmeread

មតិយោបល់