adverise with khmeread Untitled 1

ផេ​ក​ហ្វេ​ស​ប៊ុ​ក Khmer4ever.com និង​វេ​ប​សាយ Khmernews.info ត្រូវ​បញ្ឈប់​ការលួចចម្លង​អត្ថបទ​ដោយ​គ្មាន​ការអនុញ្ញាត​ពី Khmeread ជាបន្ទាន់​

    ​តាងនាម​ឱ្យ​អង្គភាព​វេ​ប​សាយ​ខ្មែរ​រីដ ឬ Khmeread.com យើង​ទាមទារ​ឱ្យ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ 
Khmer4ever.com ដែល​កាន់កាប់​វេ​ប​សាយ Khmernews.info បញ្ឈប់​ការលួចចម្លង​អត្ថបទ​ពី​វេ​ប​សាយ​របស់​យើង​ដោយ​គ្មាន​ការអនុញ្ញាត​ជាបន្ទាន់ ក្រោយពី​ព្រមាន​ជា​លក្ខណៈ​ឯកជន ហើយ​នៅតែ​គឃ្លើន​។ 

​    ​វា​ជា​ទង្វើ​រំលោភបំពាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ​។ ទង្វើ​របស់ Khmernews.info បានធ្វើឱ្យ​ខូចខាត​ប្រយោជន៍​របស់​វេ​ប​សាយ Khmeread មិនអាច​លើកលែង​ឱ្យបាន​ឡើយ​។ យើង​ទុកពេល​ឱ្យ Khmernews.info ត្រឹម​ថ្ងៃ​ចន្ទ ទី ៥ ខែកញ្ញា ២០១៦ ត្រូវ​ដក​អត្ថបទ​ដែល​លួច​ពី Khmeread ចេញ​ឱ្យអស់​ជាបន្ទាន់ ពុំ​នោះទេ យើង​នឹង​ចាត់វិធានការ​ប្តឹងទៅ​សមត្ថកិច្ច​ចាត់ចែង​តាមផ្លូវ​ច្បាប់​។ 

​    ​ខាងក្រោម​នេះ​គឺជា​អត្ថបទ​ដែល​ផេ​ក​ខាងលើ​បាន​លួច​ចម្លង​ពី​យើង​ដោយ​គ្មាន​ការអនុញ្ញាត​៕ 

adverise with khmeread

មតិយោបល់