adverise with khmeread 1

សមត្ថកិច្ចខេត្តកោះកុងអំពាវនាវ ឱ្យប្រុងប្រយ័ត្ននៅតំបន់ស្ងាត់ៗ ក្រោយមានករណីឃាតកម្មសម្លាប់អ្នកម៉ូតូឌុប

​    ​កោះកុង ៖ មាន​ប្រជាពលរដ្ឋ ដើរ​ឆ្លុះ​ក្តាម​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​៣០ នាទី​យប់នៅ​ចំណុច​ផ្លូវ​ចាក់សំរាម ស្ថិតនៅ​ភូមិ ២ ឃុំ​ប៉ាក់​ខ្លង ស្រុកស្រែ​អំបិល​។​

​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គុណ ដា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង បាន​បាត់​ខ្លួនកាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច ដោយ​ភ្ជាប់​ជាមួយ​នូវ​ម៉ូតូ​១​គ្រឿង ម៉ាក់​សេ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ១A៩៩២១ មិនឃើញ​ចូល​ផ្ទះ​វិញ​។​

​    ​ប៉ូលិស​បន្តថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សាកសព​ស្លាប់ គឺ​បញ្ជា​ក់ថាស្លាប់​ដោយសារ ឃាតករ​ចងក រឹត​នឹង​ខ្សែភ្លើង ទើប​បណ្តាល​ឱ្យស្លាប់​។​ ពេល​ពិនិត្យសព​រួចកម្លាំង​បានប្រគល់​ទៅឱ្យ​បងថ្លៃ​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​    ​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​សង្ស័យ​។ សូម​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​មធ្យ័ត ពេលធ្វើ​ដំណើរ​នៅ​តំបន់ស្ងាត់ៗ​៕​

adverise with khmeread

មតិយោបល់