adverise with khmeread 1

មូលហេតុ​ដែល​ម្តាយ​រូបនេះ​ចែករំលែក​រូបភាព​កូន​របស់គាត់ ដែល​ចូលមក​ពិភពលោក​នៅ​អាយុ ១១ សប្តាហ៍​លើ​បណ្តាញ​សង្គម​!

    ​ម្ដាយកូន​ពីរ លោកស្រី Tiffany Burns បាន​រលូត​កូន​។ ប្រាំ​មួយខែ​បន្ទាប់ពី​បទពិសោធន៍​ដ៏​តក់ស្លុត​នេះ លោកស្រី​បានសម្រេច​ចិត្ត​ចែករំលែក​រូបភាព​មួយ​នេះ​នៅលើ​បណ្ដាញ​សង្គម​ជាមួយនឹង​ពាក្យ​ទាំងនេះ​៖

​    ​"​នេះ​គឺជា​ដៃ​របស់ខ្ញុំ​។ ខ្ញុំ​កំពុងកាន់​កូន​សម្លាញ់​របស់ខ្ញុំ​ឈ្មោះ Ezekiel ។ ខ្ញុំ​មានកូន​សម្លាញ់​របស់ខ្ញុំ​នៅ​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦​។ បេះដូង​របស់គាត់​ឈប់​ដើរ​នៅត្រឹម ១១ សប្តាហ៍​និង​ពីរ​ថ្ងៃ​។ ចង្វាក់បេះដូង​របស់គាត់​កំពុង​លោត​។ គាត់​មិនមែនជា​មនុស្ស​ពពាល​ទេ​។ គាត់​មិនមែន​គ្រាន់​ជា​ដុំ​កោសិកា​ទេ​។ គាត់​មាន​រូបរាង​ជាម​នុស្ស​។ ពិតជា​ល្អ​ណាស់​! គាត់​ម្រាមដៃ និង​ម្រាមជើង​ដ៏​ស្រស់ស្អាត​។ ខ្ញុំ​ពិតជា​សំណាង​ណាស់​ដែល​ក្លាយជា​ម្តាយ​របស់ Ezekiel "​។​

​    ​ការ​រលូត​កូន​មិនមែនជា​រឿង​ដែល​ស្ត្រី​គ្រប់រូប​អាច​បំភ្លេចបាន​នោះទេ ប៉ុន្ដែ​លោកស្រី Tiffany បាន​រកឃើញ​វិធី​មួយ​ដើម្បី​សម្ដែង​ការឈឺចាប់ ដែល​ប្រាកដ​ណាស់​នឹង​ធ្វើឱ្យ​មនុស្ស​ជជែក​គ្នា​អំពី​រឿង​រលូត​កូន និង​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​នៅពេល​ពួកគេ​មានគភ៌​។ នេះហើយ​ជា​មូលហេតុ​ចម្បង​ដែល​គាត់​ចែករំលែក​រូប​កូន​រលូត​របស់គាត់ ហើយ​គាត់​ចង់ឱ្យ​មាតា​ទាំងឡាយ​ថែទាំ សុខភាព និង​ប្រយ័ត្នប្រយែង​បំផុត​អំឡុងពេល​ដ៏​មោទនភាព​ត្រៀម​ធ្វើជា​ម្តាយ​គេ​នេះ​៕

adverise with khmeread
ប្រភព៖ whydontyoutrythis

អ្នកនឹងចូលចិត្ត

មតិយោបល់