adverise with khmeread 1

សម្តី​ចុងក្រោយ​របស់​ក្មេងស្រី​ជំទង់​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់នេះ​ធ្វើឱ្យ​អឺរ៉ុប​ទាំងមូល​យំ​!

    ​"​កូន​បាន​ទៅ​ពិធីជប់លៀង​មួយ ហើយ​កូន​បាន​ចាំ​នូវ​អ្វីដែល​ម៉ាក់​និយាយ​មុននេះ​។ ម៉ាក់​បាន​ប្រាប់​កូន​ថា មិនត្រូវ​ផឹក​គ្រឿង​ស្រវឹង​ឡើយ ផ្ទុយទៅវិញ កូន​បាន​ផឹកទឹក​ក្រឡុក​ជំនួស​វិញ​។ កូន​មាន​មោទនៈភាព​ចំពោះ​ខ្លួនឯង​ណាស់​ដែល​បានធ្វើ​តាម​សម្តី​ម៉ាក់​។ ម៉ាក់​បាន​ប្រាប់​កូន​ថា មិនត្រូវ​ផឹក​គ្រឿង​ស្រវឹង​ហើយ​បើកបរ​នោះទេ ដែល​វា​ខុសពី​អ្វីដែល​មិត្តភក្តិ​កូន​បាន​ប្រាប់​មុននេះ​។ កូន​បាន​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ដែល​មិន​ផឹក ហើយ​ការណែនាំ​របស់​ម៉ាក់​កូន​បាន​គោរព​តាម​សព្វដង​។​

​    ​នៅពេលដែល​ពិធីជប់លៀង​បញ្ចប់ អ្នក​រាល់គ្នា​បានចាប់ផ្តើម​បើកបរ បើទោះជា​ពួកគេ​មិនអាច​បើក​បាន​ដោយ​ប្រក្រតី​ក៏ដោយ​។ កូន​បាន​ចូលទៅក្នុង​ឡាន​ទាំង​ដឹងថា កូន​នឹង​ទៅផ្ទះ​បាន​សុខ​។ ម៉ាក់ កូន​មិនអាច​ដឹងថា​នឹងមាន​អ្វី​កំពុង​ចាំ​កូន​នៅខាងមុខ​នោះទេ​។​

​    ​ឥឡូវ​កូន​កំពុង​អង្គុយ​ទាំង​គ្មាន​អ្នក​ជួយ​នៅលើ​ផ្លូវ ហើយ​កំពុង​ស្តាប់​ខណៈ​ប៉ូលិស​ពន្យល់ថា "​កំលោះ​ម្នាក់ ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ស្រវឹងស្រា​"​។​

​    ​ម៉ាក់ ស្តាប់​ប៉ូលិស​និយាយ​ដូចជា​មិត្ត​ខ្ញុំ (​កំលោះ​បើកឡាន​) ស្លាប់​បាត់ទៅហើយ​។ នៅពេលនេះ​ឈាម​កំពុង​នៅ​ជុំវិញ​កូន ហើយ​កូន​កំពុង​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ទប់​កុំឱ្យ​យំ​។​

​    ​កូន​បានឮ​គ្រូពេទ្យ​និយាយថា "​ក្មេងស្រី​ម្នាក់នេះ (​កូន​) នឹង​ស្លាប់​"​។ វា​ហាក់ដូចជា​មិត្ត​កូន​នោះ​ដែល​បាន​បើក​លឿនៗ បានសម្រេច​ចិត្ត​ផឹក​គ្រឿង​ស្រវឹង​ទាំង​មិនបាន​ប្រាប់​កូន​ហើយ​សម្រេចចិត្ត​បើកបរ ហើយ​ឥឡូវនេះ​កូន​ច្បាស់​ជា​ស្លាប់​ហើយ​ម៉ាក់​។​

​    ​ម៉ាក់ ហេតុអ្វី​មនុស្ស​ធ្វើបែបនេះ​ដោយ​ដឹងថា ពួកគេ​នឹង​សម្លាប់​ជីវិត​អ្នកដទៃ​? កូន​ឈឺចាប់​ពេញ​ខ្លួន​ប្រៀប​បីដូច​ជា​កាំបិត​រាប់រយ​កំពុង​ដោត​ខ្លួន​កូន​អ៊ីចឹង​។​

​    ​ម៉ាក់​! ប្រាប់​ប្អូនស្រី​ខ្ញុំ​ផង កុំឱ្យ​នាង​យំ ប្រាប់​ប៉ា​ប៉ា​ផង ឱ្យ​គាត់​នៅតែ​រឹងមាំ​ជានិច្ច ហើយ​នៅពេលដែល​កូន​ទៅ​ឋានសួគ៌ កូន​នឹង​មើលថែ​អ្នក​ទាំងអស់គ្នា​។​

​    ​មនុស្ស​គួរតែ​បាន​បង្រៀន​មិត្ត​កូន​ម្នាក់​នោះ​ថា ខុស​ហើយ​ដែល​ផឹកស្រា​បើកបរ​នោះ​។ ប្រសិនបើ​ឪពុកម្តាយ​របស់គាត់​បា​ន​ប្រាប់​នោះ ម្ល៉េះ​កូន​នឹងមិន​ជិត​ស្លាប់​បែបនេះ​ទេ​។​

​    ​ដង្ហើម​របស់​កូន​កាន់តែ​ខ្សោយ​ហើយ​ម៉ាក់ ទាំងនេះ​ជា​ពេលវេលា​ចុងក្រោយ​របស់​កូន ហើយ​កូន​ពិតជា​អស់សង្ឃឹម​ណាស់​។ កូន​ចង់​កាន់​ដៃ​អ្នក​ម៉ាក់​ស្របពេល​កូន​ដេកស្លាប់​នៅទីនេះ​។​

​    ​កូន​ចង់​ប្រាប់​អ្នក​ម៉ា​ក់ថា កូន​ស្រឡាញ់​អ្នក​ម៉ាក់​ប៉ុនណា​។ ម៉ាក់ កូន​...​កូន​...​ស្រឡាញ់​ម៉ាក់​ណាស់​...​កូន​លា​ហើយ​"

​    ​ពាក្យសម្តី​ទាំងនេះ​ត្រូវបាន​សរសេរ​ឡើង​ដោយ​អ្នកកាសែត​ដែល​បានធ្វើ​សាក្សី​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​។ ខណៈ​ក្មេងស្រី​នេះ​បាន​ស្លាប់ នាង​បាន​និយាយ​សម្តី​ទាំងនេះ ហើយ​អ្នកកាសែត​បាន​សរសេរ​វា​យ៉ាង​ហ្មត់ចត់​។​

​    ​ដូច្នេះ សូមកុំ​អនុញ្ញាត​នរណាម្នាក់​ដែល​ស្រវឹង​បើកបរ​ឱ្យសោះ​។ អ្នក​គួរ​ជា​អ្នកបើក​ជំនួស ឬក៏​ហៅ Taxi ឬក៏​មិត្តភក្តិ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់