adverise with khmeread 1 copy

ខ្សែការពារ​ក្រុម Inter មិន​ប្រាកដថា​នឹង​ផ្លាស់​ទៅ​ក្រុម Norwich វិញ​បន្ទាប់​ព្រម​ទិញ​ផ្តាច់​ពី​ក្រុម​អង់គ្លេស​មួយ​នេះ​

ខ្សែការពារ​ក្រុម Inter Milan កីឡាករ Andrea Ranocchia មិន​ប្រាកដ​អំពី​ការផ្លាស់​ទៅ​ក្រុម Norwich បន្ទាប់ពី​ក្រុម​កំពូល​តារាង​ក្នុង​ក្របខ័ណ្ឌ Serie A មួយ​នេះ​បាន​យល់ព្រម​នូវ​សំណើ​ក្នុង​ការទិញ​ខ្សែការពារ​រូបនេះ​។​

​ក្រុម​ចាប​លឿង Norwich កំពុងតែ​ប្រយុទ្ធ​ដើម្បី​ជីវិត​នៅ​ក្របខ័ណ្ឌ Premier League បន្ទាប់ពី​ឡើងមក​លី​ក​លំដាប់​កំពូល​វិញ​ក្នុង​ឆ្នាំ ២០១៥ និង​ពួកគេ​រួចរាល់​ហើយ​ដើម្បី​ជំរុញ​ខ្សែការពារ ដោយ​ការ​សំឡឹង​ឃើញ​នូវ​បទពិសោធន៍​របស់​កីឡាករ​ខ្សែការពារ Ranocchia ទើប​ពួកគេ​បានស្នើ​ឲ្យ​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​។​

​ទោះជា​យ៉ាងណាក៏ដោយ សារព័ត៌មាន Sky Sport Italia ជឿថា កីឡាករ​រូបនេះ​មិន​ប្រាកដថា​នឹង​ផ្លាស់​ទៅ​ក្រុម Norwich ឡើយ ដោយ​រូបគេ​ចង់​នៅ​ប្រទេស​អ៊ីតាលី និង​ផ្លាស់​ទៅ​ក្រុម Bologna វិញ​។​

​ទោះជា​យ៉ាងនេះ​ក្តី លោក Roberto Mancini បាន​យល់ព្រម​សំណើរ​ក្នុងតម្លៃ​ប្រាំបួន​លាន​យ៉ូ​រ៉ូ និង​ការបន្ថែម​ពីលើ​ទៀត ជាមួយនឹង​ក្រុម Norwich នឹង​ផ្តល់ប្រាក់​ឈ្នួល​ដល់​កីឡាករ Ranocchia ក្នុង​មួយឆ្នាំ ៣,៥ លាន​យ៉ូ​រ៉ូ​៕

adverise with khmeread
ប្រភព៖ italianfootball

មតិយោបល់