adverise with khmeread 1

ធ្វើ​ដូចម្តេច​អាច​ដឹងថា​បន្លែ​ផ្លែឈើ​ចាក់​ថ្នាំ​?

    ​អ្នកជំនាញ​នៅ​ជុំវិញ​ពិភពលោក​ឯកភាព​ថា យើង​គួរតែ​បរិភោគ​បន្លែ​និង​ផ្លែ​លើ​ស្រស់​ឱ្យបាន​ច្រើន​ទើប​មាន​សុខភាព​ល្អ​។ យ៉ាងណាមិញ នៅលើ​ទីផ្សារ​បែរជា​ចរាចរណ៍​ផលិតផល​ផ្លែឈើ​និង​បន្លែ​ចាក់​ថ្នាំ​ឱ្យ​ឆាប់​ធំ (GMO) ទៅវិញ​។ ដោយសារ​កត្តា​នេះ ទើប​មានការ​សិក្សា​ជាច្រើន​បង្ហាញថា​ផលិតផល​ចាក់​ថ្នាំ​ហៅថា GMO អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​

​    ​* ធ្វើ​ម៉េច​ទើប​ដឹង​ផលិតផល​ដែល​អ្នកទិញ​គឺជា GMO?

​    ​១. ជីរ​សិប្បនិម្មិត​អាច​ប្រើប្រាស់​លើ​ផ្លែឈើ​នោះ ប្រសិនបើ​មាន​លេខ​កូដ ៤ ខ្ទង់ ហើយ​ចាប់ផ្ដើម​ដោយ​លេខ ៣ និង លេខ ៤​។​
​    ​២. លេខ​កូដ ៥ ខ្ទង់​ចាប់ផ្ដើម​ជាមួយនឹង​លេខ ៩ បានន័យថា ផលិតផល​នោះ​គឺ​ដាំ​ដុះ​តាមបែប​ធម្មជាតិ និង​ជា​ផលិតផល​សរីរាង្គ​។ ជីរ​សិប្បនិម្មិត​និង​ថ្នាំ​បាញ់​សត្វល្អិត​គឺ​មិន​ត្រូវបាន​ប្រើ​នោះទេ​។​
​    ​៣. ផលិតផល GMO គឺជា​ហ្សែ​ន​ដែល​បាន​កែប្រែ ឬ​និយាយ​មួយបែប​ស្រួល​ស្តាប់​គឺ​ផលិតផល​ដែល​បាន​ចាក់​ថ្នាំ​ឱ្យ​ឆាប់​ធំ​ដើម្បី​លក់​លើ​ទីផ្សារ​ទាន់​រដូវ​កាល​។ ហើយ Sticker បិត​ពីលើ​គឺមាន​លេខ​កូដ ៥ ខ្ទង់ ចាប់ផ្ដើម​ដោយ​លេខ ៨​។ 

​    ​បញ្ជាក់​៖ វិធី​ខាងលើ​អាច​សង្កេត​ដឹង​តែ​តាមរយៈ​បន្លែ​ផ្លែឈើ​ដែល​លក់​តាម​ហាង​ទំនើប​ប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ whydontyoutrythis

អ្នកនឹងចូលចិត្ត

មតិយោបល់