adverise with khmeread 1 copy

កូនប្រុស​នាំ​ឪពុក​ជរា​ទៅ​ពិសា​អាហារ​នៅ​ភោជនីយដ្ឋាន ពេល​គាត់​ពិសា​កំពប់ ភ្ញៀវ​គ្រប់រូប​រអើម​គាត់ ប៉ុន្តែ​អ្វីដែល​កូនប្រុស​ឆ្លើយតប ធ្វើឱ្យ​គ្រប់គ្នា​ស្ងាត់​មាត់​ដូច​គេ​ចុក​

    ​កូនប្រុស​ម្នាក់​បាន​យក​ឪពុក​របស់ខ្លួន​ទៅ​ភោជនីយដ្ឋាន​មួយ​ដើម្បី​ពិសា​អាហារ​ពេល​ល្ងាច​មួយ​។ ឪពុក​រូបនោះ​មើលទៅ​មាន​ស្ថានភាព​ខ្សោយ​និង​ជរា​ខ្លាំង ហើយ​ខណៈ​កំពុង​ពិសា​អាហារ ម្ហូប​បាន​ជ្រុះ​លើ​អាវ​និង​ខោ​របស់​ឪពុក​។ ភ្ញៀវ​ដទៃទៀត​សំឡឹងមើល​មក​គាត់​គួរឱ្យ​ខ្ពើម​រអើប​បំផុត និង​អ្នកខ្លះ​និយាយ​អេចអូច​ពី​គាត់ ខណៈដែល​កូន​របស់គាត់​អង្គុយ​ខាំមាត់សង្កត់ចិត្ត​។​

​    ​បន្ទាប់ពី​ពិសា​អាហារ​រួច កូន​របស់គាត់​មិនបាន​ខ្មាស់​អ្នកណា​ទាំងអស់​ក្នុង​ភោជនីយដ្ឋាន​នោះ និង​បាន​យក​គាត់​ទៅក្នុង​បន្ទប់ទឹក​ដើម្បី​សម្អាត​គាត់ ទាញ​ម្ហូប​ដែល​ជាប់​អាវ និង​សិតសក់​ឱ្យ​គាត់​ឡើង​ស្អាត និង​មើលទៅ​សង្ហា​យ៉ាងខ្លាំង​។ 

​    ​នៅពេល​អ្នក​ទាំងពីរ​ចេញពី​បន្ទប់ទឹក មនុស្ស​គ្រប់គ្នា​ក្នុង​ភោជនីយដ្ឋាន​បែរជា​ស្ងាត់​មាត់​ដូច​គេ​ចុក ពី​ព្រោះតែ​ពួកគេ​មាន​អារម្មណ៍​ខ្មាស់​ឪពុក​កូន​នេះ​ជាខ្លាំង​។ កូនប្រុស​នោះបាន​ឱ្យ​អ្នកបម្រើ​គិតលុយ ហើយ​នាំ​ឪពុក​ចេញពី​ហាង​។​

​    ​ហើយ​ស្រាប់តែ​ពេលនោះ​មាន​បុរស​ចំណាស់​ម្នាក់​ក្នុងចំណោម​ភ្ញៀវ​ក្នុង​ភោជនីយដ្ឋាន​នោះបាន​ស្រែកហៅ​កូនប្រុស​នោះ​ថា "​ហេ​! អ្នក​កំលោះ ឯង​បន្សល់​របស់​មួយ​នៅទីនេះ​ហើយ​"​។​

​    ​កូនប្រុស​នោះ​ឆ្លើយតប​៖ "​បាទ​លោកតា ខ្ញុំ​គ្មាន​ភ្លេច​អ្វី​ទេ​"​។​
​    ​បុរស​ចំណាស់​និយាយ ៖ "​ក្មួយប្រុស​បាន​បន្សល់ទុក​មេរៀន​មួយ​នៅទីនេះ​។ វា​ជា​មេរៀន​សម្រាប់​កូនៗ​ទាំងឡាយ និង​ជា​ក្ដីសង្ឃឹម​របស់​ឪពុក​គ្រប់រូប​"​។​
​    ​
​    ​ក្រោយមក ក្នុង​ភោជនីយដ្ឋាន​មួយ​ទាំងមូល​ស្ងាត់​ឱ្យ​ឈឹង​។​

​    ​*** ការ​មើលថែ​មនុស្ស​ដែល​ធ្លាប់​មើលថែ​យើង​ពីមុន​គឺជា​កិត្តិយស​ដ៏​ឧដុង្គ​ឧត្ដម​ណាស់​។ យើង​ដឹង​ហើយ​ថា ឪពុកម្តាយ​របស់​យើង​យកចិត្តទុកដាក់​ចំពោះ​យើង​កម្រិតណា​។ សូម​ស្រឡាញ់​ពួកគាត់ គោរព​ពួកគាត់ និង​ថែទាំ​ពួកគាត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់