adverise with khmeread 1

ក្រោយ​រង​ព្យុះ​ធំថ្មីៗ​នេះ ឥឡូវ​អង់គ្លេស​កំពុង​ត្រៀមខ្លួន​ទទួល​អាកាសធាតុ​ក្តៅ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៦៧ ឆ្នាំ​មកនេះ​

    ​ចក្រភព​អង់គ្លេស​កំពុង​ត្រៀមខ្លួន​ទទួល​អាកាសធាតុ​ក្តៅ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៦៧ ឆ្នាំ​មកនេះ ខណៈដែល​សីតុណ្ហភាព​មើលទៅ​អាច​នឹង​ឡើងដល់ ៣០ អង្សា នៅ​សប្តាហ៍​ក្រោយនេះ​។ 

​    ​ការិយាល័យ​ឧតុនិយម​អង់គ្លេស​ព្យាករណ៍​ថា​សីតុណ្ហភាព​នឹង​ឡើង​ពី ២២ អង្សា​ទៅដល់ ២៨ អង្សា ចាប់ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​សុក្រ សប្តាហ៍​ក្រោយនេះ​។ 

​    ​សីតុណ្ហភាព​ជាង ៣០,២ អង្សា​នៅ​អាកាសយានដ្ឋាន Heathrow នឹង​ក្លាយជា​អាកាសធាតុ​ក្តៅ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​នៅ​អង់គ្លេស ចាប់តាំងពី​ឆ្នាំ ១៩៤៩ គឺ​តាំងពី ៦៧ ឆ្នាំមុន​។ 

​    ​គួររំលឹកថា​កាលពី​សប្តាហ៍​មុន ព្យុះ​មកពី​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ទើបតែ​វាយប្រហារ​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់