adverise with khmeread 1

របៀប​សម្លាប់​កោសិកា​ខ្លាញ់​ដោយ​ការ​ស្អំ​ទឹកកក (​វា​ពិត​ជាមាន​ប្រសិទ្ធភាព​ក្នុងការ​សម្រក​ទម្ងន់​)

    ​រាងកាយ​មនុស្ស​ភាគច្រើន​មាន​ជាតិ​ខ្លាញ់​លើស គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ​។ លើស​ជាតិ​ខ្លាញ់​ធ្វើឱ្យ​រាងកាយ​ធាត់​អាក្រក់​មើល និង​ធ្វើឱ្យ​ស្លៀកពាក់​អ្វី​ក៏​មិន​សម​។ ក្រៅពីនេះ​វា​នៅ​ធ្វើឱ្យ​មនុស្ស​ប្រឈម​នឹង​ជំងឺ​ជាច្រើន ដូចជា​បេះដូង និង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ជាដើម​។​

​    ​មនុស្ស​មាន​ខ្លាញ់​ពីរ​ប្រភេទ គឺ​ខ្លាញ់​ស និង​ខ្លាញ់​ពណ៌​ត្នោត ហើយ​បើសិន​យល់ដឹង​អំពី​ខ្លាញ់​ទាំងពីរ​នេះ គឺ​អាចជួយ​មនុស្ស​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​។ "​ខ្លាញ់​ស​" គឺជា​ស្រទាប់​ខ្លាញ់​ស្តើង ដែល​យើង​អាច​មើលឃើញ​នៅលើ​ក្បាលពោះ ខ្នងដៃ និង​ភ្លៅ​របស់​មនុស្ស​។ ខ្លាញ់​នេះ​ដើរតួនាទី​ជា​អ៊ី​សូ​ឡង់​កម្តៅ ដែល​រក្សា​ស្ថេរភាព​សីតុណ្ហភាព​ក្នុង​រាយ​កាយ​។ 

​    ​ដោយឡែក "​ខ្លាញ់​ពណ៌​ត្នោត​" មាន​តិចតួច​ណាស់​ក្នុង​រាងកាយ និង​បង្កើត​កម្តៅ​ជាជាង​រក្សា​កម្តៅ​ដូច​ខ្លាញ់​ស​។ ខ្លាញ់​ពណ៌​ត្នោត​ជួយ​កម្តៅ​រាងកាយ​ដែល​រងា​តាមរយៈ​ការដុត​កាល់​ឡូរី ឬ​ថាមពល​។ 

​    ​ខ្លាញ់​ត្នោត​ដែល​ជួយ​ដុត​កាល់​ឡូរី​គឺជា​កម្លាំង​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់ ខណៈដែល​ការ​លើស​ខ្លាញ់​សគឺ​ធ្វើឱ្យ​រាងកាយ​លើស​ទម្ងន់ ឬ​កើត​ជំងឺ​ធាត់​។​

​    ​យោងតាម​វេជ្ជបណ្ឌិត Philip A. Kern អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University of Kentucky School of Medicine បានឱ្យដឹងថា ជាលិកា​ខ្លាញ់​ត្នោត​គឺជា​អ្នកការ​រពារ​ប្រឆាំង​ជំងឺ​ធាត់​ដ៏​អស្ចារ្យ ព្រោះ​វា​ជួយ​រាងកាយ​ដុត​កាល់​ឡូរី​បន្ថែម​ជាជាង​ប្រែក្លាយ​វា​ទៅជា​ជាលិកា​ខ្លាញ់​។ 

​    ​អ្នកស្រាវជ្រាវ​រូបនេះ​លើកឡើងថា ការដែល​ខ្លាញ់​ត្នោត​កាន់តែ​ប៉ះ​នឹង​ធាតុ​ត្រជាក់​កាន់តែខ្លាំង វា​នឹង​ជួយ​មនុស្ស​សម្រក​ទម្ងន់ និង​កាត់បន្ថយ​បញ្ហា​ជំងឺ​ធាត់​ហួសប្រមាណ តាមរយៈ​ការដុត​ថាមពល ឬ​កាល់​ឡូរី​។​

​    ​យោងតាម​លោក​វេជ្ជបណ្ឌិត គ្រាន់តែ​ស្អំ​ទឹកកក​លើ​តំបន់​ដែល​សម្បូរ​ខ្លាញ់​ស​រយៈពេល ៣០ ទៅ ១ ម៉ោង រាល់ថ្ងៃ នឹង​ជួយ​ជំរុញ​ដំណើរ​របស់​ខ្លាញ់​ត្នោត​ក្នុង​ការដុត​រំលាយ​ជាតិ​កាល់​ឡូរី និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព ប្រសិនបើ​មនុស្ស​ទទួលទាន​អាហារ​សុខភាព និង ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​៕

​ប្រភព​៖ The Science of Eating

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់