adverise with khmeread Unnamed

រទេះភ្លើង​ព្រលះ​ជាមួយ​រថយន្ត​២​គ្រឿង​ខ្ទេច​....​តែ​អត់​មាន​អ្នករបួស​

    កំពត ៖ នៅ​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើក រវាង​រថយន្ត​ធុន​ធំ និង​រថភ្លើងលើផ្លូវ​ជាតិលេខ​៣១ ឋិត​ក្នុងភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខូច​រថយន្ត តែ​មិនមាន​រង​បួស​មនុស្ស​ឡើយ។​

    ប៉ូលិស​ស្រុក​អង្គរជ័យ បានឱ្យដឹងថា រថភ្លើង​បាន​ដឹក​ថ្ម​បាន​បើក​ថយក្រោយ ឆ្លងកាត់​ផ្លូវ​ខ្វែងគ្នា មិនទាន់​ផុត​ផង  ស្រាប់តែ​រថយន្ត​ដឹក​ទឹកកកឃើញ​វ៉ា​ក់​អើ ជាន់​ហ្វ្រាំង​ប្រថុចញ៉ុច ក៏​ជ្រុល​ទៅបុក​នឹង​រថភ្លើង​តែម្តង បន្ទាប់មក​រថយន្ត ដឹក​អំបិល​ក៏​ជ្រុល​ទៅបុក រថភ្លើង​ខាងលើ​ដូចគ្នា​ដែរ​។​

    ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ទៅ​ជួយ​អន្តរាគមន៍ រក​វិធី​យក​រថយន្ត​ទាំង​២​គ្រឿង​នេះ​ចេញ ជៀសវាង​កុំឱ្យ​ស្ទះផ្លូវ ហើយក៏​មានការចរចា​រក​ដំណោះស្រាយ​គ្នា​។ ករណីនេះ បាន​បណ្តាល​ឱ្យ​រថយន្ត​ទាំង​២ រង​ការខូចខាត​ធ្ងន់​៕

adverise with khmeread

មតិយោបល់