adverise with khmeread 1

ម៉ូតូ​បុក​ជាមួយ​កង់​របួស​លោកតា​អាយុ​៧៧​ឆ្នាំ​ម្នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ជិះ​ប៉ះ កង់​បណ្តាល​ឱ្យ ដួល​រងរបួស​ធ្ងន់​ម្នាក់ បើកបរ​ក្នុងទិសដៅ ភ្នំពេញ​-​អ្នក​លឿង ខូចខាត មធ្យោបាយ​០២​គ្រឿង កង់​ និង​ម៉ូតូ​ស្រាល ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​០៣ ​កញ្ញា ​២០១៦ ព្រឹក​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​២០-២១ ស្ថិតក្នុង ភូមិ​ចិន​កោះ​ឃុំ គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ​ប៉ូលិស​និ​យា​ថា នៅមុន​ម៉ោង​កើតហេតុ​ខាងលើ ម៉ូតូ​០១​គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ​1S-8270 ម៉ាក​WAVE S ពណ៌​ខ្មៅ សេរី​២០០២​បើកបរ​ដោយ​ឈ្មោះ ឯម ចំរើន ភេទប្រុស អាយុ២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិស្លាប​តា​អោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មាន​ឌុប​ឈ្មោះ វី សាល ភេទ​ប្រុស អាយុ១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិស្ទឹង ​ឃុំ​សំរោង​ធំ ទិសដៅ​ម៉ូតូបើកបរចេញពីផ្ទះ​នៅក្នុង ភូមិតារា​បដូ​នស ឃុំ​គគីរ​ឡើង​ទៅ​ភ្នំពេញ​។​

    លុះមកដល់ចំណុច​កើត ហេតុ​អ្នកបើក​ម៉ូតូ​បាន បុក​ទៅលើ​កង់​របស់​ជន​រង​​គ្រោះ ដែល​ជិះ​ឆ្លងផ្លូវ​បណ្ដាល​ឱ្យ អ្នកជិះ​កង់​ឈ្មោះ អ៊ឹ​ង គីម ភេទប្រុស អាយុ៧៧​ឆ្នាំ មាន​ទី លំនៅ ក្នុង ភូមិ ចិន​កោះ ឃុំ គគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាល ក្រោយ​កើតហេតុ អ្នកបើកបរ ម៉ូតូ​ត្រូវបាន​ប្រជា​ពល រដ្ឋ​ឃាត់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្ដិ៍​។​

    បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ បាន​ចុះ​ដល់គោលដៅ​កើតហេតុ​បន្ត​នី​តី វិធី ពិនិត្យ វ៉ាស់វែងប្រមូលមធ្យោបាយ និង​នាំ​អ្នកបើកបរ ម៉ូតូ មកកាន់​អធិការដ្ឋាន​ប៉ូលិស​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរ​ជោ​រៃ​ភ្នំពេញ​។​

    ចំពោះ​ករណីនេះ បណ្ដាលមកពីអ្នកបើក​ម៉ូតូ ធ្វេសប្រហែសមិន​ប្រ​យ័ត្ន ក្នុងការ​បើកបរមិនបាន​មើលស្ថានភាព​ផ្លូវ​ខាងមុខ។ ជនរងគ្រោះ​ឆ្លងផ្លូវ​មិនបាន​មើល​គ្រប់​ជ្រុងជ្រោយ​៕

adverise with khmeread

មតិយោបល់