Arsenal legends banner

Legend របស់ Arsenal យប់មិញ​ប្រកួត​មិត្តភាព Legend របស់ AC Milan ល្អ​ជាង​ឈុត​ធំ​បច្ចុប្បន្ន​របស់ Arsenal ទៅទៀត​

    ​Nwanko Kanu បានសម្រេច​គ្រាប់​បាល់ Hat-trick ដែល​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​ក្រុម​វីរបុរស ឬ Legend កាំភ្លើង​ធំ Arsenal ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-២ ទៅលើ​ក្រុម​វីរបុរស  Milan Glorie (AC Milan) នៅលើ​ទឹកដី Emirates ។​

​    ​អ្នកគាំទ្រ​កាំភ្លើង​ធំ​យប់មិញ​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​តារាបាល់ទាត់​ពោរពេញ​ដោយ​ទេពកោសល្យ​របស់ខ្លួន​មួយចំនួន​ដែល​មកពី​អតីតកាល​ក្នុងការ​ប្រកួត​សប្បុរសធម៌​សម្រាប់​អង្គការ​មូលនិធិ Arsenal Foundation​។​

​    ​វា​ជា​គ្រាប់​បាល់​បី​គ្រាប់​ធ្វើបាន​យ៉ាង​ល្អ​ពី​សំណាក់​អតីត​តារាបាល់ទាត់​ឆ្នើម​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ (Kanu) ខណៈដែល Robert Pires ក៏បាន​រួមដៃគ្នា​ស្វែងរក​គ្រាប់​បាល់​មួយ​គ្រាប់​ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម​កាំភ្លើង​ធំ​របស់គាត់ Freddie Ljungberg ផងដែរ​។​

​    ​Christian Vieri ក៏​អាច​រកបាន​ពីរ​គ្រាប់​តែឯង​ផងដែរ​សម្រាប់ AC Milan ប៉ុន្តែ​ចុងក្រោយ​វា​ជា​ថ្ងៃ​ជោគ​ថ្ងៃជ័យ​របស់​កាំភ្លើង​ធំ​៕

ប្រភព៖ Mirror

មតិយោបល់