adverise with khmeread March3 jack wilsheres first game for bournemouth since signing on loan from arsenal

Jack Wilshere បង្ហាញខ្លួន​លើកដំបូង​ឱ្យ Bournemouth ក្នុងជំនួប​មិត្តភាព​ជាមួយ AC Milan យប់មិញ លេង​ល្អ​តែ​នៅតែ​ចាញ់​

    ​Jack Wilshere បានធ្វើការ​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់​ក្លឹប​ថ្មី Bournemouth របស់គាត់ ក្រោយពី​កិច្ចព្រមព្រៀង​ខ្ចី​ជើង​របស់គាត់​បានកើត​ឡើង​នៅ​ថ្ងៃ​បិទទ្វារ​ទីផ្សារ​ដោះដូរ​កីឡាករ (៣១​សីហា​) ពី​ក្រុម​កាំភ្លើង​ធំ Arsenal ។​

​    ​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ដែល​ទើបនឹង​ត្រូវ​កាត់ឈ្មោះ​ចេញពី​បាល់ទាត់​អន្តរជាតិ​ថ្មីៗ​នេះ បានចាប់ផ្តើម​ដំណើរ​ប្រកួត​ថ្មី​សម្រាប់​ក្រុម​របស់លោក Eddie Howe ក្នុងជំនួប​មិត្តភាព​របស់ Bournemouth ជាមួយ AC Milan នៅឯ​ទឹកដី Dean Court កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​គាត់​បាន​ចូល​លេង​ក្នុង​រយៈពេល ៤៥​នាទី និង​បានបង្ហាញ​ពីស​ម្ថ​ភាព​លំដាប់ថ្នាក់​ពិភពលោក​របស់គាត់ ដែល​យើង​នឹង​អាច​ឃើញ​បាន​ថា​ហត្ថលេខា​ថ្មី​សម្រាប់​ក្លឹប​ថ្មី​របស់គាត់​គឺជា​ហត្ថលេខា​ដ៏​ពិសេស​បំផុត​ដែល​ពួកគេ​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ​។​

​    ​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​រូបនេះ ត្រូវបាន​លុបឈ្មោះ​ចេញពី​ឈុត​ជម្រើសជាតិ​របស់​អ្នកចាត់ការ​ថ្មី​អង់គ្លេស​លោក Sam Allardyce មុនពេល​ដំណើរ​ជម្រុះ​របស់​តោ​កំណាច​អង់គ្លេស​ជាមួយ​ស្លូ​វ៉ា​គី​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​    ​គាត់​បានចាប់ផ្តើម​ការ​ប្រកួត​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League បាន​ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៥ ហើយ​គាត់​ក៏បាន​ផ្ទេរ​ទៅកាន់​ទឹកដី​ឆ្នេរសមុទ្រ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស​ក្នុង​គោលបំណង​ស្តារឡើងវិញ​នូវ​អាជីព​ដ៏​ដុនដាប​របស់គាត់​។ 

​    ​ចុងបញ្ចប់​នៃ​ជំនួប​មិត្តភាព​នេះ Bournemouth ចាញ់ AC Milan ក្នុង​ទឹកដី​ខ្លួនឯង ១-២៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់