adverise with khmeread Untitled 1

ចាប់ខ្លួន​អតីត​សង្ឃ​ថៃ​សញ្ជាតិ​អង់គ្លេស​ពីបទ​មាន​រូប​អាសអាភាស​កុមារ​

​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល ប៉ូលិស​ថៃ​ធ្វើការ​បាន​ចាប់ខ្លួន​បុរស​អង់គ្លេស​ម្នាក់​ពីបទ​មាន​រូបភាព​អាសអាភាស​កុមារ​។ ប៉ូលិស​បាន​ចាប់ខ្លួន​លោក Fabian Frederick Blandford អាយុ ៦៤ ឆ្នាំ បន្ទាប់ពី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក ផ្តល់ដំណឹង​ដល់​ក្រុមប៉ូលិស​ថៃ​អំពី​រូបភាព​ខុសច្បាប់​កំពុង​ត្រូវបាន​បង្ហោះ​លើ​អន​ឡាញ​ចេញពី​អាសយដ្ឋាន​អ៊ី​ន​ធឺ​ណេ​ត​មួយ​ក្នុងប្រទេស​ថៃ​។ 

​លោក​វរសេនីយ៍ទោ Paisith Sungkahapong បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ប៉ូលិស​បាន​រកឃើញ "​រូបភាព​បែបនេះ​ជាច្រើន​" នៅក្នុង​ផ្ទះ​របស់គាត់​នៅក្នុង​ខេត្ត​ឈៀង​ម៉ៃ​។ 

​ការ​បង្ហោះ​រូប​អាសអាភាស​នេះ​ត្រូវបាន​តាមដាន​ដឹង​ដោយ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កុមារ​បាត់​ខ្លួន និង​កុមារ​ដែល​គេ​កេងប្រវ័ញ្ច ដែលជា​អង្គ​ការមិន​រកប្រាក់​ចំណូល​មួយ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អាមេរិក​។ 

​លោក Paisith បានឱ្យដឹងថា "​រូបភាព​មួយចំនួន​ត្រូវបាន​ថត​ដោយ​រូបលោក​ផ្ទាល់ (Blandford) និង​មួយចំនួនទៀត​ត្រូវបាន Download"​។ 

​លោក Blandford តាម​ដឹង​គឺជា​មិត្ត​ល្អ​របស់​អ្នកជិតខាង​ជនជាតិ​ថៃ  និង​បាន​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ​ក្នុង​មូលដ្ឋាន​ដោយ​ឥតគិតថ្លៃ​ថែមទៀត​។ 

​លោក Blandford ធ្លាប់​បួស​ជា​ព្រះសង្ឃ​នៅ​ប្រទេស​នេះ​បាន​រយៈពេល​មួយ​សប្តាហ៍​ផងដែរ នេះ​បើតាម​អ្វីដែល​បុរស​នេះ​បាន​រ៉ាយរ៉ាប់​នៅលើ Status ហ្វេ​ស​ប៊ុ​ក​ដែល​បាន​លុបចោល​ទៅវិញ​បាត់​ទៅហើយនោះ​។ បច្ចុប្បន្ន​លោក​ប្លែន​ហ្វ​ត​កំពុង​ត្រូវបាន​ឃាត់ខ្លួន​រង់ចាំ​ការចោទប្រកាន់​ផ្លូវការ​ពី​តុលាការ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់