adverise with khmeread Unnamed %283%29

ឆបោក​អស់​រយៈពេល​៦​ឆ្នាំ​ទើប​ចាប់ខ្លួនបាន​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រាវជ្រាវ​និង​បង្ក្រាប ការចាប់ខ្លួន​តាម​ដីការបស់​សាលាដំបូង​ខេត្តកណ្ដាល កាលពី​ថ្ងៃទី​០៣ ​កញ្ញា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៩ ​និង​៥០​នាទី​ពីបទឆបោក​អស់​រយៈពេល​៦​ឆ្នាំ ហើយ​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវលំ ភូមិ​ក្រាំង​ម្កាក់ ​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង ប៉ុ​ស​ក្រាំង​ម្កាក់​ស្រាវជ្រាវ​ចាប់ខ្លួន​តាម​ដីកា បាន​ម្នាក់​ឈ្មោះ​ សំអន ​ផានិត ​ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅ​ភូមិ​ត្រពាំង​ស្វាយ​ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន​លេខ​១៤៦​ដកប​.​ច​.​ខ​.​ចុះ​ថ្ងៃទី​២៧.​កុ​ម្ភះ​.២០១៥ និង​ដីកា​លេខ​៖១៤៦​ដ​.​ក​.​ប​ច​.​ខ​. ចុ​ថ្ងៃទី​២៧​ កុ​ម្ភៈ ​២០១៥ ​របស់លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​ឆបោក ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ស្វាយ​ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​ ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៧ ខែ​កក្ត​ដា ឆ្នាំ​២០១០​។ ​ក្នុងករណី នេះ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់