adverise with khmeread 37d05bcc00000578 3770465 image a 3 1472805716197

Oscar អបអរ​ការជួបជុំ David Luiz វិញ​ដោយ​ប៉ាវ​ទៅ​ហាង​ជប៉ុន​

    ​Oscar បានធ្វើការ​ស្វាគមន៍​ការវិល​ត្រឡប់មកវិញ​របស់ David Luiz មកកាន់​តោ​ខៀវ Chelsea ក្រោយ​ការផ្ទេរ​តម្លៃ​ខ្លួន ៣២​លាន​ផោន​របស់​ខ្សែការពារ​កណ្តាល​រូបនេះ​នៅ​ថ្ងៃ​ចុងបញ្ចប់​ទីផ្សារ​រដូវក្តៅ​ពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain ។​

​     បន្ទាប់ពី​ការផ្ទេរ​របស់ Luiz ខ្សែបម្រើ​កណ្តាល​ប្រេ​ស៊ី​ល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ដើម្បី​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​ពួកគេ​ទាំងពីរ​អ្នក​ស្ថិតនៅក្នុង​ដំណើរ​កម្សាន្ត​ពេល​រាត្រី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នៅឯ​ភោជនីយដ្ឋាន​អាហារ​ជប៉ុន KIRU ស្ថិតក្នុង​សង្កាត់ Chelsea ទីក្រុង​ឡុង​ដ៍​។​

​    ​បញ្ជី​កុម្ម៉ង់​អាហារ​ពេល​ល្ងាច​នៅឯ KIRU គឺមាន​ភាពខុសប្លែក​គ្នា​ពី​ភោជនីយដ្ឋាន​អាហា​ជប៉ុន​ផ្សេងទៀត ដែល​ទីនោះ​ក៏មាន​ស្រា​ក្រឡុក​គ្រប់​ប្រភេទ​តាម​ពេញចិត្ត ដែល​អាច​ជ្រើសរើស​រសជាតិ​អ្វី​ក៏បាន​៕

adverise with khmeread

មតិយោបល់