adverise with khmeread Antoine griezmann of atletico de madrid

Jose Mourinho រៀប​ផែនការ​បំបែក​ឯតទគ្គ​កម្ម​ដើម្បី​នាំ Antoine Griezmann ពី Atl. Madrid មក Man Utd រដូវ​កាល​ក្រោយ​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដាក់​តារា​ឆ្នើម​អន្តរជាតិ​បារាំង Antoine Griezmann ចូលទៅក្នុង​គោលដៅ​ទីមួយ​របស់គាត់​សម្រាប់​ទីផ្សារ​ដោះដូរ​រដូវក្តៅ​ក្រោយ​។​

​    ​នៅពេលនោះ Mourinho នឹង​បង្ហាញ​ទំនុកចិត្ត​ជូន​តារាបាល់ទាត់ Atletico Madrid រូបនេះ​ដែលមាន​មហិច្ឆតា​ខ្ពស់​នៅ Champions League របស់ Man Utd រដូវ​កាល​ក្រោយ ខណៈដែល​គាត់​រៀបចំ​ជាស្រេច​ដើម្បី​ធ្វើការ​ផ្ទេរ​យក​កីឡាករ​រូបនេះ​យក​លំនាំ​តាម​ការផ្ទេរ​របស់ Paul Pogba (​ចាយ​ធំ​)​។​

​    ​Mourinho ក៏​ធ្លាប់បាន​មាន​គោលបំណង​នាំ Griezmann ចូលទៅ​កាន់​តោ​ខៀវ Chelsea ផងដែរ មុន​ពេលដែល​ខ្សែប្រយុទ្ធ​រូបនេះ​បានក្លាយ​ខ្លួន​ទៅជា​តារាបាល់ទាត់​ដ៏​លេចធ្លោ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​បច្ចុប្បន្ន​ដោយមាន​កម្រិត​លេង​ធៀប​ទៅនឹង Cristiano Ronaldo, Lionel Messi និង Luis Suarez បិសាច​ក្រហម​ដឹងថា​ពួកគេ​ប្រហែលជា​នឹងត្រូវ​បំបែក​កំណត់ត្រា​ចំណាយ​កប់​ពពក ៨៩​លាន​ផោន​របស់​ពួកគេ​កាលពីពេល​ថ្មីៗ​នេះ​ដែល​បាន​បោះ​ទៅលើ Pogba ដើម្បី​នាំយក​បុរស​ដ៏​មាន​សក្តានុពល​របស់ Atletico Madrid ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់