adverise with khmeread Unnamed %284%29

បុរស​ម្នាក់​មាន​ប្រវត្តិ​ធ្លាប់ប្រើ​គ្រឿងញៀន​ដេកស្លាប់​ក្នុង​ខ្ទម​ដ៏​កំសត់​

    កណ្តាល ៖ បុរស​ម្នាក់​មាន​ប្រវត្តិ​ធ្លាប់ប្រើ​គ្រឿងញៀន បាន​ដេកស្លាប់​ក្នុង​ខ្ទម​ដ៏​កំសត់​របស់គាត់​កាលពី​ព្រឹក​ថ្ងៃទី​០៣ ​កញ្ញា ​ឆ្នាំ​២០១៦ ចំណុច​ផ្ទះ​ជនរងគ្រោះ​ (​ផ្ទះ​លក្ខណៈ​ដី​មួយ​ឡូ​តិ៍​ធ្វើជា​តូបៗ​) ភូមិ​អរិយ​ក្សត្រ ឃុំអរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គៀន សុខ​គឿន ហៅ​អេ​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា រយៈពេល​០២​ខែ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​លក្ខណៈ​រវើរវាយ​មិនសូវ​ដេក ​(​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​) ​ទើប​បង​ជនរងគ្រោះ​ឈ្មោះ​ គៀន សុខ​ចាន់ នាំយកទៅ​មន្ទីរ​ពេទ្យរុស្ស៊ី ​ដោយ​ពេទ្យ​បាន​ឱ្យថ្នាំ​សរសៃប្រសាទ​ដល់​ជនរងគ្រោះ​យកមកប្រើ​ប្រចាំថ្ងៃ​ធម្មតា។​

    លុះ​នៅ​ថ្ង​ទី​០៣​ កញ្ញា ​២០១៦ វេលា​ម៉ោង​៧​ និង​៣០​នាទី​បង​ថ្លៃ​ជនរងគ្រោះ​ឈ្មោះ ​រ៉ា បានមក​បើកទ្វារ​បន្ទប់​ផ្ទះ​ជនរងគ្រោះ ក៏​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​តែម្តង។​

    តាម​ការពិនិត្យ​របស់​ជំនាញ និងគ្រូពេទ្យឃើញថា ជនរងគ្រោះ​មាន​ឈាម​ហូរ​តាម​ប្រដាប់ភេទ និង​តាម​មាត់ដងខ្លួន ជនរងគ្រោះ​មិនមាន​ស្លាកស្នាម​អ្វី​ឡើយ។

    យោងតាម​ការបំភ្លឺ របស់​សាច់ញាតិ​ជនរងគ្រោះ បញ្ជាក់ថា ជនរងគ្រោះ​មាន ប្រើ​ប្រាស់​សារធាតុ​ញៀន ​(​ញៀន​ថ្នាំ​)​ ទើប​បណ្តាល​ឱ្យ​មាន​ជម្ងឺសរសៃប្រសាទ​ហើយ​ជនរងគ្រោះ​អាច​ប្រើ​ថ្នាំ​សរសៃប្រសាទ​ហួស​ចំណុះ ដោយសារ​ថ្នាំ​មួយ​ដប​គ្រូពេទ្យ​ឱ្យ​ បាន​បាត់​សាច់ញាតិ​រក​មិនឃើញ​។​

    តាម​ការសន្និដ្ឋាន ជនរងគ្រោះ​មាន​ជម្ងឺ​កាមរោគ ជម្ងឺ​ក្រពះ និង ជម្ងឺសរសៃប្រសាទ​ហើយ​លេបថ្នាំ​សរសៃប្រសាទ​ច្រើន​ទើប​បណ្តាល​ឱ្យធ្លាយ​ក្រពះ​ស្លាប់​ដោយសារ​ជម្ងឺ​ខ្លួនឯង។​

    ករណីនេះ​មន្ត្រី​ជំនាញ បច្ចេកទេស​ខេត្ត ស្រុក គ្រូពេទ្យ​ឃុំ អាជ្ញាធរ​ភូមិ ឃុំ ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោ​សារ​ជម្ងឺ​ខ្លួនឯង​ពិតប្រាកដ​មែន​បានប្រគល់​សព​ជនរងគ្រោះ​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់