adverise with khmeread Unnamed %285%29

ភ្លើង​ឆេះ​តូប​ក្នុង​ផ្សារ​ត្រី​ខាងលិច​ខាតបង់​គិត​ជា​ទឹកប្រាក់​២ម៉ឺន​ដុល្លារ​

    បន្ទាយមានជ័យ ៖ ភ្លើង​ឆេះ​តូប​ក្នុង​ផ្សារ​ត្រី​ខាងលិច​នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​1 សង្កាត់​ប៉ោយប៉ែត បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ជា​អាជីវករ​ខាតបង់​អស់​ប្រមាណ​២​ម៉ឺ​ន​ដុល្លារ នេះ​បើ​យោងតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច។​

    មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា នៅកាលពីវេលា​ម៉ោង​២០​ និង​៣០នាទី ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ​មាន​ករណីភ្លើង​ឆេះ​តូប​ក្នុង​ផ្សារ​ត្រី​ខាងលិច​នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    លោក​វរៈ​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុងបានឱ្យដឹងថា ករណី​ភ្លើង​ឆេះ​តូប​នេះ​បណ្ដាលមកពីផ្ទុះ​សេ​ខ្សែភ្លើង​។ ​ម្ចាស់​តូប​ឈ្មោះ វង្ស ម៉េង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​​បន្ទាយមានជ័យ​។​

    លោក​វរៈ​សេនីយ៍​ត្រីបន្តថា ករណី​ភ្លើង​ឆេះ​នេះ​បណ្ដាលឱ្យ​ខូចខាត​ឥ​វ៉ាន់​លក់ដូរ​ក្នុង​តូប​ប្រភេទ​គ្រឿង​ជ័រ​និង​ចានឆ្នាំង​អស់​ចំនួន​ស្មើនឹង​ទឹកប្រាក់​២០​ ០០០​ដុល្លារ​អា​មេ​រិច ​(២​ម៉ឺន​ដុល្លារ​)៕

adverise with khmeread

មតិយោបល់