adverise with khmeread Nintchdbpict000263190833

Ronaldo ក្លាយជា​ស្តេច​ល្បែង​ក្នុង​ការប្រកួត PokerStars ដើម្បី​យកលុយ ១៥.០០០ ផោន​ទៅ​ជួយ​ផ្នែក​សប្បុរ​ធម៌​

    ​Cristiano Ronaldo បាន​បង្ហាញថា គាត់​ក៏មាន​ជំនាញ​ពិសេស​លើសពី​បាល់ទាត់​ដែរ ដោយ​ផ្តួល​តារាភាពយន្ត​អាមេរិក Aaron Paul ក្នុង​ល្បែង​បៀរ​មួយ​។ 

​    ​បន្ទាប់ពី​ទើបតែ​ឈ្នះ​យូរ៉ូ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់ ខ្សែប្រយុទ្ធ​ល្បឿន​លឿន​រូបនេះ​បាន​បន្ត​ឈ្នះ​មេដាយមាស​មួយទៀត តាមរយៈ​ការយក​ឈ្នះ​ប្រាក់​ចំនួន ១៥.០០០ ផោន សម្រាប់​អង្គការ Save the Children ក្នុងការ​ប្រកួត​មួយ​ទល់នឹង​មួយ ដែលជា​ផ្នែក​មួយ​នៃ​ស៊េរី​ឈុត​វីដេអូ​ខ្លីៗ​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ហ្គេម PokerStars​។ 

​    ​តារា Real Madrid រូបនេះ​បាន​តស៊ូ​រង​ក្រោម​សម្ពាធ និង​រក​ពិន្ទុ​ជាមួយ​ល្បែង​បៀរ​ដើម្បី​យកឈ្នះ​លើ​តារា​អាមេរិក​។ 

​    ​កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ​និយាយថា "​ការប្រកួតប្រជែង និង​សម្ពាធ​គឺជា​ឱកាស​ដែល​ខ្ញុំ​រស់នៅ​ដើម្បី​។ ការដែល​អាច​យកឈ្នះ ជា​ក្តី​រីករាយ​ធំ​បំផុត​។ Aaron លេង​បានល្អ​ណាស់​។ ខ្ញុំ​មាន​សន្លឹក​បៀរ​ល្អ​ជាង​គាត់​។ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍ល្អ​"​។​

​    ​ដៃគូ​លេងបៀរ​អាមេរិក​របស់គាត់ ដែល​ល្បី​ដើរតួ​ជា Jesse Pinkman ក្នុង​រឿង Breaking Bad បាន​ទទួលយក​បរាជ័យ​ដោយ​សេចក្តីថ្លៃថ្នូរ ហើយ​បើទោះជា​គាត់​ចាប់ផ្តើម​ដោយ​អារម្មណ៍​ជឿជាក់ ប៉ុន្តែ​គាត់​បែរជា​ចាញ់ Ronaldo នៅ​វិនាទី​ចុងក្រោយ​ស្ទើរ​ក្អួត​ឈាម​។ 

​    ​Aaron អាយុ ៣៦ ឆ្នាំ បាន​និយាយថា "Ronaldo ជា Legend​។ គាត់​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​ចំពោះ​អ្វីដែល​គាត់​ធ្វើ​។ ខ្ញុំ​ពិតជា​ចង់​ឈ្នះ​ណាស់ ប៉ុន្តែ​វា​ពិតជា​សប្បាយ ហើយ​វា​ពិតជា​អស្ចារ្យ​ដែល​បាន​លេង​ជាមួយ​គាត់ ដែលជា​កីឡាករ​ដ៏​អស្ចារ្យ​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​នោះឡើយ​"៕

 

adverise with khmeread

មតិយោបល់