adverise with khmeread 14218368 1110256882394519 2124304976 n

ពលករ​ខ្មែរ​ជា​កម្មករ​ផ្លូវ​រថភ្លើង​នៅ​ថៃ​ត្រូវ​ដែក​រ៉ៃ​ធ្លាក់​សង្កត់​ស្លាប់​

    បន្ទាយមានជ័យ​ ៖ ពលករ​ខ្មែរ​ជា​កម្មករ​ផ្លូវ​រថភ្លើង​នៅ ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ បាន​រងគ្រោះថ្នាក់​ដល់​ស្លា​ប់​ដោយសារ​រ៉ៃ​ដែក​ធ្លាក់​សង្កត់ពីលើ ហើយ​បាន​បញ្ជូន​សព​មកដល់​ច្រក​ប៉ោយប៉ែត។​

    មន្ត្រី​កង​រាជ​អាវុធ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា នៅវេលា​ម៉ោង​១១​ និង​៤០​នាទី ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ​ ប្រទេស​ថៃ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បញ្ជូន​សាកសព ពលករ​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  ចំនួន​១​នាក់​។

    លោក​វរៈ​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុងបានឱ្យដឹងថា សព​ឈ្មោះ ​មិ សា​ម៉េ​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បួរ ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ​ផ្លូវ​រថភ្លើង​នៅ ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ។ ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ធ្លាក់​ដែក​រ៉ៃ​សង្កត់​លើ កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងមកនេះ​។​

    សព​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក ទៅកាន់​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ៕

adverise with khmeread

មតិយោបល់