adverise with khmeread Micheal jackson spotted in selfie 542992

គាត់​មិនទាន់​ស្លាប់​ទេ​? ផ្អើល​ថា បុរស​ម្នាក់​ដែល​អង្គុយ​កៅអី​ក្រោយ​ក្នុង​រថយន្ត​កូនស្រី​អាចជា​ស្តេច​ចម្រៀង​ប៉ុប Michael Jackson

    ​ពិភពលោក​ទាំងមូល​មានការ​សោកស្ដាយ​បំផុត នៅពេលដែល​ស្តេច​ចម្រៀង​ប៉ុប Michael Jackson ស្លាប់​ក្នុង​ឆ្នាំ ២០០៩​។​

​    ​ក្បាច់​រាំ Moonwalk សម្លៀកបំពាក់ Outlandish និង​បុគ្គលិកលក្ខណៈ​គួរឱ្យ​ស្ញើ​ច​សរសើរ​របស់គាត់​បា​ន​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​មកទល់ពេលនេះ​នៅតែមាន​អ្នកធ្វើ​ត្រាប់​តាម​ចង្វាក់រាំ Moonwalk (​ដើរ​ថយក្រោយ​) របស់គាត់​។​

​    ​កំពូល​តារាចម្រៀង​មហាសេដ្ឋី​រូបនេះ​កាលណោះ​បាន​កំពុង​ត្រៀមខ្លួន​ត្រឡប់មក​សម្ដែង​តន្ត្រី​ទេសចរណ៍​ឡើងវិញ​នៅពេល​គេ​ឃើញថា​បាត់មាត់បាត់ក​នៅផ្ទះ​រប​ស់​គាត់​នៅ​ទីក្រុង Los Angele ហើយ​ក្រោយមក​ក៏​ប្រកាស​ទទួលមរណៈភាព​នៅ​អាយុ ៤៨ ឆ្នាំ​។​

​    ​ឥឡូវនេះ​ចាប់ផ្តើម​ផ្អើល​សាជាថ្មី បន្ទាប់ពី​កូនស្រី​របស់គាត់ គឺ​នាង Paris Jackson បាន​ផុស​រូបភាព​នៅលើ​បណ្ដាញ​សង្គម Instagram របស់​នាង ដោយ​ធ្វើឱ្យ​អ្នកគាំទ្រ​នាង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​    ​រូបភាព​នោះបាន​បង្ហាញ​ពី​មនុស្ស​ម្នាក់​ដែល​មើលទៅ​ដូចជា Michael Jackson ពាក់​ឈុតខ្មៅ​មួយ​អង្គុយ​ពីក្រោយ​នាង​។ អ្នកជំនាញ​កាត់ត​រូប​ម្នា​ក់បាន​យក​រូបភាព​នោះមក​វិភាគ​មើលថា​តើ​មនុស្ស​នៅ​ពីក្រោយ​ក្នុងស្ថានភាព​ងងឹត​នោះ​ជា​នរណា​។​

​    ​រូបភាព​នេះ​បាន​ផុស​ពីថ្ងៃ​ទី ៤ កញ្ញា ឆ្នាំ ២០១៦ ដោយ​នៅលើ​រូបនោះ​សរសេរថា "​បើ​អ្នកផ្តល់​ក្តី​ស្រឡាញ់​បន្តិចបន្តួច អ្នក​ក៏​នឹង​ទទួលបាន​ក្តី​ស្រឡាញ់​វិញ​ផងដែរ​"​។​

​    ​ចំណែកឯ​វីដេអូ​មួយ​នៅលើ Youtube មាន​ចំណងជើង​ថា "​ភ្ញាក់ផ្អើល​! Michael Jackson ឃើញ​នៅរស់​នៅលើ​រូបភាព​របស់​នាង Paris Jackson" ដោយ​អ្នកជំនាញ​កាត់ត​បាន​ព្យាយាម​ពិនិត្យពិច័យ​និង​គូរ​មុខ​នៅលើ​រូបភាព​ស្រមោល​នោះ​ចេញ​ជា Michael Jackson​។​

​    ​វីដេអូ​មាន​រយៈពេល ២ នាទី​នេះ​មាន​ចូល​មើល​ច្រើនជាង ៣៤ ម៉ឺន​ដង​រហូត​មកទល់ពេលនេះ​៕

ប្រភព៖ Daily Star

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់